Ice Apitsada ត្រូវគេជេរពេញបណ្ដាញសង្គមបន្ទាប់ពីនាងស្លៀកឈុតនេះចូលរួមក្នុងកម្មវិធី….! មានរូបភាព

រឿងការសម្ដែងនិងជាពិធីករមានពត៌មានមិនឈប់មិនឈរ ចំណែកឯរឿងចូលរួមកម្មវិធីក៏មានពត៌មានច្រើនដូចគ្នារាប់មិនអស់សម្រាប់ Ice Apitsada មុននេះមិនយូរប៉ុន្មានសាម៉ីខ្លួនមានឪកាសចូលរួមក្នុងកម្មវិធី “NEW YEAR GRAND SALE 2021″ ដែលខាងក្រសួងពាណិជ្ជកម្មបានរៀបចំឡើង

ទាំងអស់នេះ កម្មវិធីដូចជាប្រព្រឹត្តទៅយ៉ាងល្អ តែបែរជាមានការរិះគន់តាមមកពីក្រោយ នៅពេលដែលកញ្ញា Ice Apitsada ផុសរូបភាពក្នុងថ្ងៃកម្មវិធីខាងលើក្នុង IG បន្ទាប់មកអ្នកបណ្ដាញសង្គមជាច្រើនបានចូលទៅតិះដៀលរិះគន់ថាឈុតរបស់នាងជាឈុតវែងហើយបង្ហាញទ្រូងខ្លាំងដោយហេតុផលថា Ice តែងខ្លួនមិនផ្ដល់កិត្តយសដល់កម្មវិធីរបស់រដ្ឋទាល់តែសោះ ព្រោះដើមទ្រូងស្ទើរតែធ្លាយចេញអស់ហើយ ថែមទាំងនៅក្នុងកម្មវិធីមានក្មេងទៀត

After Footer (Active) - damrei Mr1 Zone2

យ៉ាងណាក៏ដោយ អ្នកបណ្ដាញសង្គមមួយចំនួនក្ដៅស្លឹកត្រចៀកជំនួសព្រោះឃើញថាឈុតរបស់ Ice គ្មានកន្លែងណាដែលមើលទៅគួឲ្យស្អប់ទេ ឈុតនេះក៏ស្អាតល្អ មើលទៅសាកសមជាមួយនិងកម្មវិធីសិរីមង្គល ព្រមទាំងផ្ដល់កំលាំងចិត្តដល់ Ice ថាមិនបាច់ទៅចាប់អារម្មណ៍រឿងដ្រាម៉ារិះគន់ទាំងអស់នេះទេ

អត្ថបទដោយ : នីត្តា