ប្រសិនបើជាសរុបគូស្នេហ៍ចែកផ្លូវគ្នាដើរក្នុងឆ្នាំ 2020 នេះច្រើនមិនធម្មតាទេ តាំងតែដើមឆ្នាំសម្រាប់គូស្នេហ៍ដែលបញ្ចប់ឋានៈជាសង្សានិងគ្នា តែក៏នៅមានទំនាក់ទំនងល្អត្រលប់ជាមិត្តនិងគ្នាបាន តែសម្រាប់គូស្នេហ៍ខ្លះបញ្ចប់ទៅដូចជាមិនសូវស្អាត លើកដៃលាគ្នាដោយគ្មានស្រណោះពេលវេលាដែលធ្លាប់ស្រលាញ់គ្នាប្ដូរឋានៈនៅសល់តែត្រឹមមនុស្សមិនដែលស្គាល់គ្នា ចង់ដឹងថាគូណាខ្លះដែលចែកផ្លូនគ្នាទៅមើលទាំងអស់គ្នាតែម្ដង

1- Taew Nathaporn បិតឆាកស្នេហ៍ 14ឆ្នាំជាមួយលោក Ton Ash
ថ្វីត្បិតតែពេលនេះតារាស្រី Taew Nathaporn បានផ្លាស់ប្ដូរដើរទៅមុខជាមួយនិងអ្នកថ្មីហៃសូ Pranai តែបើត្រលប់ទៅក្រោយប៉ុន្មានខែមុនវាជាគូស្នេហ៍ដែលគួឲ្យសោកស្ដាយ សម្រាប់ Taew ដែលព្រមចេញមកទទួលស្គាល់ថាបានបែកគ្នាជាមួយអតិតសង្សាកំលោះ Ton Ash ដែលមានទំនាក់ទំនងមើលចិត្តគ្នាដល់ទៅ 14 ឆ្នាំបន្ទាប់ពីមានពាក្យចចាមរ៉ាមជាច្រើនដង រហូតដល់ទីបំផុត Taew ក៏បានចេញមកទទួលស្គាល់កាពិតថាទាំងពីរនាក់បានបញ្ចប់ទំនាក់ទំនងនិងគ្នាហើយ សល់ត្រឹមតែភាពជាមិត្ត ខណៈពេលដែលគ្រប់គ្នាបានគាំទ្រឲ្យទាំងពីរនាក់វិលត្រលប់រកគ្នាវិញ តែមិនយូរប៉ុន្មាន Taew ក៏បង្ហាញមុខអ្នកមានហៃសូថ្មីថែមទាំងពីមួយថ្ងៃទៅមួយថ្ងៃផ្អែមល្ហែមឡើងៗ

2- Toey Charinporn បញ្ចាប់ឋានៈជាសង្សាជាមួយ Alex
unlove តែមិន unfirend សម្រាប់មួយគូនេះ Toey ជាមួយនិងអតិតសង្សា Alex បន្ទាប់ពីមើលចិត្តគ្នាបានរយៈ 3ឆ្នាំ ហើយក្នុងកំឡុងពេលកំពុងមើលចិត្តគ្នាក៏មានសកម្មភាពគួឲ្យស្រលាញ់ៗជាច្រើនបង្ហាញចេញមករហូតដល់នៅសុខៗស្រាប់តែស្នេហាមកដល់ផ្លូវបំបែក Toey-Alex ប្ដូរឋានៈមកនៅត្រឹមជាមិត្តដូចដើម ហើយភាពគួឲ្យស្រលាញ់របស់អ្នកទាំងពីរគឺអាចជាមិត្តនិងគ្នាបាន នៅឃើញ comment ជាមួយគ្នាទៅមកក្នុងអនឡាយ រហូតដល់គ្រប់គ្នាចង់ឲ្យអ្នកទាំងពីរវិលរកគ្នាវិញម្ដងទៀត ចំណែកឯខាង Toey ក៏កំពុងតែមានការចាប់អារម្មណ៍និងតាមដានពីហ្វេនៗថាពេលមានសង្សាថ្មីជាកំលោះហៃសូដូចក្រុមមិត្តភ័ក្ដដែលឬទេ

3- Sornram បង្ហាញសំបុត្រលែងលះជាមួយភរិយា Tikkanitrin
បន្ទាប់ពីធ្លាប់ប្រាប់ថាការលែងលះត្រូវបានសម្រួលតែទីបំផុត Sornram ក៏បានចេញមកបង្ហាញសំបុត្រលែងលះជាមួយភរិយា Tikkanitarin ម្ដងទៀត អាចនិយាយថាក្លាយជាពត៌មានល្បីភ្លាមៗ ក្រោយពី Sornram ប្រាប់ថាមិនមានការពាក់ព័ន្ធអ្វីទាំងអស់ជាមួយ Tikkanitrin ទៀតហើយ សូមឲ្យម្ចាស់បំណុលទាំងអស់ទាក់ទងជាមួយនិងអតិតភរិយាដោយផ្ទាល់ ហើយលោកសុំធ្វើជាអ្នកចិញ្ចឹមកូនដោយផ្ទាល់ ថែមទាំងបញ្ជាក់ថាអាចឲ្យអតិតភរិយអាចមកមើលកូនបានខ្លះ ទោះបីជាភរិយាសុំឪកាសកែខ្លួន តែមើលទៅមួយគូនេះដូចជាពិបាកក្នុងការវិលត្រលប់ក្រោយ

4- Mook Kaworanit បែកគ្នាជាមួយ Toy Pathompong រឿងមានអ្នកទីប3
ជាគូស្នេហ៍វ័យក្មេងដែលស្រលាញ់គ្នាខ្លាំង ស្ទើរតែគ្មានចំនុចណាជឿថាទាំងពីរនិងបែកគ្នាលឿនដល់ថ្នាក់នេះ សម្រាប់គូរបស់កំលោះ Toy Pathompong និង Mook Kaworanit រហូតដល់ខាងប្រុសចេញមកទទួលការពិតបញ្ចាប់ឋានៈជាសង្សានៅត្រឹមជាមិត្ត ទោះបីជាមានការយល់ព្រមរវាងគ្នានិងគ្នាបានល្អ តែគូនេះក៏នៅតែជាទីចាប់ភ្នែករបស់ហ្វេនៗថាមានវត្តមានអ្នកទី3 បន្ទាប់ពីខាង Mook បង្ហើរសារនៅក្នុង Twitter ថា ចង់បានណាស់ក៏យកទៅមុននិងលប់សារនិងចេញទៅ ទោះបីជាអ្នកទាំងពីរប្រាប់ថាមិនមានអ្នកទី3 ចូលមកពាក់ពន្ធ័តែក៏មិនអាចនិងគិតបានព្រោះមិនយូរប៉ុន្មានកំលោះ Toy ក៏មានពត៌មានទាក់ទងជាមួយ Gina អាចនិយាយបានថាធ្វើដំណើរបានលឿងដូចគ្រប់គ្នាគិតមែន

5- Marie ស្នេហាមិនអាចបន្ដប្រកាសបិតឆាកស្នេហាជាមួយ Gun
អាចនិយាយបានថាជាគូដែលមិនអាចមើលមុខគ្នាចំក៏ថាត្រូវដែរ ព្រោះពេលស្រលាញ់គ្នាជាសង្សាក៏ផ្អែមល្ហែមបំផុតសម្រាប់ Marie-Gun រហូតដល់ថ្ងៃចែកផ្លូវគ្នាដើរខាងស្រីជាអ្នកចេញមកផុសក្នុង IG ហើយក្រោយមកខាងប្រុសចេញមកផ្ដល់បទសម្ភាសន៍ ហើយបានផ្ញើរសារទៅឲ្យខាងស្រី តែនាងមិនបានឆ្លើយតប ច្បាស់ណាស់បែកគ្នាហើយក៏មិនចង់ត្រលប់ទៅជាមិត្តព្រោះមិនបានជាមិត្តគ្នាតាំងពីដំបូងដូចដែលខាងស្រីនិយាយ

6- Ice Apisada បំណងរៀបការរលំរលាយមុននិងទទួលស្គាល់ការពិតថាស្នេហាដល់ផ្លូវទាល់ជាមួយហៃសូ Non
ស្នេហាបញ្ចាប់យ៉ាងសោកស្ដាយសម្រាប់តួឆ្នាស់ចិត្តអាក្រក់ Ice Apisada ជាមួយអតិតសង្សាកំលោះអ្នកមានហៃសូ Non បន្ទាប់ពីមានពត៌មានថាទាំងពីរនាក់មានគម្រោងការរៀបការជាមួយគ្នា តែនៅសុខៗគ្រប់គ្នាបានឃើញថា Ice មិនពាក់ចិញ្ចៀនពេជ្រនៅដៃនាងហើយ ហើយចុងក្រោយក៏ត្រូវចែកផ្លូវគ្នាដើរពិតមែន មើលទៅដូចជាសោកស្ដាយទាំងសងខាង ដែលបានស្រលាញ់គ្នាតែមិនបានទៅមុខបន្ដ ព្រមទាំងប្រាប់ហេតុផលថាសូមឲ្យទុកជារឿងរបស់មនុស្សពីរនាក់ដែលដឹងច្បាស់ថាកើតរឿងអ្វីបានហើយ

7- Jib cover chat ដល់ថ្នាក់ទឹកភ្នែកទទួលយកការពិតថាបែកគ្នាជាមួយសង្សាជំនាន់ប្អូន Boss Putthipong
ជាគូស្នេហ៍ដែលគួឲ្យសោកស្ដាយសម្រាប់កញ្ញា Jib cover chat ដែលមកនិយាយទាំងទឹកភ្នែកថាបានបញ្ចាប់ទំនាក់ទំនងជាមួយសង្សាកំលោះជំនាន់ប្អូន Boss Putthipong រួចរាល់ហើយ ដោយមុនពេលអ្នកទាំងពីរចែកផ្លូវគ្នា ទាំងពីរនាក់ពិបាកនិងជឿថាដើរដល់ផ្លូវនេះព្រោះថាផ្អែមល្ហែមដាក់គ្នាខ្លាំងណាស់ មានដើរលេងជាមួយគ្នាយ៉ាងរ៉ូមែនទិចជាញឹកញាប់ ធ្វើឲ្យគ្រប់គ្នាគិតថាទាំងពីរនាក់និងមានដំណឹងល្អឆាប់ៗទៀតផង មុននិងប្រកាសថាលែងពាក់ពន្ធ័ជាមួយគ្នាបន្ដទៀត

8- Watermelon Nida អស់ផ្លូវដើរបន្ដទៀតជាមួយសង្សាក្មេង Nick Kunathip
ក្រោយពីស្រលាញ់បែកៗ លួងគ្នាទៅមកជាច្រើនដង នៅទីបំផុតគូរបស់ Watermelon Nida ជាមួយអតិតសង្សាកំលោះខុសជំនាន់ Nick Kunathip ក៏ដល់ពេលត្រូវបែកគ្នាមែនទែន បន្ទាប់ពីអ្នកទាំងពីរលុបរូបគូនៅក្នុង IG ហើយ unfollow គ្នាទៅវិញទៅមក ហើយខាងស្រីក៏ចេញមកនិយាយសាធារណៈថាបានបែកគ្នារួចរាល់ហើយ មូលហេតុគឺរឿងអាយុខុសគ្នា

អត្ថបទដោយ : នីត្តា







