Gypsy Kirati រងឥទិ្ធពលកូវីដ 19 ធ្វើឲ្យនាងមិនអាចរៀបការជាមួយសង្សាបារាំងបាន!! មានរូបភាព

ទទួលរងឥទ្ធិពលកូវីដ 19 វាយប្រហារម្ដងទៀតសម្រាប់តារាសម្ដែងស្រី Gypsy ដោយមុននេះសាម៉ីខ្លួនមានគម្រោងការថានិងចូលរោងការជាមួយសង្សាកំលោះ Nicholas ឆាប់ៗនេះ តែបែរជាត្រូវសម្រេចផ្អាកសិននិងត្រូវពន្យាពេលបន្ដទៀត ក្រោយពីមានការរាតត្បាតពីកូវីដ19 ជាថ្មីនេះ ហើយគ្រួសារខាងប្រុសដែលនៅក្រៅប្រទេសក៏មិនអាចធ្វើដំណើរមកប្រទេសថៃបាន

ជាក់ស្ដែង (21 ធ្នូ 2020) Gypsy បានចេញមកបើកចិត្តនិយាយដល់រឿងខាងលើថា រឿងរៀបការខ្លួនមិនជាបញ្ហាអ្វីនោះទេព្រោះមូលហេតុស្ថានភាពកូវីដ 19 ធ្វើឲ្យគ្រួសារខាងប្រុសមកប្រទេសថៃមិនបាន ហើយខាងប្រុសក៏មិនមានបញ្ហាអ្វីយើងយល់ពីបញ្ហា យើងទាំងពីរនាក់ក៏នៅតែសប្បាយរីករាយដូចដើម

After Footer (Active) - damrei Mr1 Zone2

នៅពេលសួរថាចង់រៀបចំពិធីមង្គលបែបណា កញ្ញា Gypsy  បង្ហើបថាចង់តែងនៅលើកោះតូចៗ ងាយៗសប្បាយៗ តែពេលនេះសុំពន្យាពេលគ្រប់យ៉ាងសិន

អត្ថបទដោយ : នីត្តា