Nadech ផុសបទភ្លេងមួយបទនេះហើយអ្នកណាៗក៏សួរថាត្រៀមទុកសុំ Yaya រៀបការមែនទេ! មានរូបភាព

យុវតារារូបសង្ហា Nadech ដាក់អារម្មណ៍អ្នកសិល្បៈបង្ហោះបទភ្លេងដំបូងនៅក្នុងជីវិតដែលមានចំណងជើងថា  ORBIT [ BY NADECH KUGIMIYA ] ដែលសាម៉ីខ្លួនច្រៀងខ្លួនឯងគ្រប់គ្រងដោយខ្លួនឯងគ្រប់វគ្គ រឿងនេះធ្វើឲ្យហ្វេនៗពេញចិត្តពេញថ្លើមខ្លាំងណាស់ ផុសមកមិនដល់ប៉ុន្មានម៉ោងផងក៏មានការគាំទ្រជាច្រើន

អាចនិយាយបានថាសមត្ថភាពពេញបរិបូណ៌ សម្រាប់អ្នកកំលោះ Nadech ទោះបីធ្វើអ្វីក៏បានបេះដូងអ្នកគាំទ្រជានិច្ច យ៉ាងជាក់ស្ដែងក៏ធ្វើឲ្យហ្វេនៗមានការភ្ញាក់ផ្អើល ដោយការបង្ហោះបទភ្លេងដំបូងនៅក្នុងជីវិតដូចជាបទភ្លេង  ORBIT [ BY NADECH KUGIMIYA ] ដែលសាម៉ីខ្លួនតាំងចិត្តច្រៀង មើលការខុសត្រូវគ្រប់វគ្គ ហើយសាម៉ីខ្លួនបានប្រាប់ទៀតថាភ្លេងនេះជាកាដូសម្រាប់អ្នកគាំទ្រនៅក្នុងឆ្នាំថ្មីនេះដើម្បីឲ្យបានច្រៀងជាមួយគ្នា

After Footer (Active) - damrei Mr1 Zone2

ហើយដោយតន្ដ្រី និងសាច់ភ្លេងទាំងមូលបែបសប្បាយរីករាយជាមួយនិងភាពទន់ភ្លន់របស់ MV ចម្រៀងនេះ ធ្វើឲ្យការបង្ហោះរបស់ Nadech ប៉ុន្មានម៉ោងក៏បានការចុចឡាយយ៉ាងច្រើន ជាពិសេសគ្រប់គ្នាចាប់អារម្មណ៍ខ្លាំងនោះគឺ MV បទចម្រៀងធ្វើមកគួឲ្យស្រលាញ់ខ្លាំងណាស់ អ្នកដែលបានឃើញសម្លឹងឃើញថា Nadech និង Yaya គឺជារូបតុក្កតាក្នុង MV ភ្លេងនេះឯងនិងកើតការបង្អាប់ឡើងថា ដូចជាបទចម្រៀងសុំរៀបការចឹង

អត្ថបទដោយ : នីត្តា