Margie សុំនិយាយបញ្ជាក់រឿងពត៌មានមិនពិតថាកូនសំណព្វទៅញុះញ៉ង់ចាស់ៗមិនឲ្យសិស្សប្អូនយ៉ាង Bow មិនបានថត…! មានរូបភាព
នៅសុខៗ តារាសម្ដែងស្រី Margie ត្រូវបានទាញឲ្យពាក់ព័ន្ធជាតារាអក្សរកាត់ តួឯកកូនសំម្លាញ់ចូលទៅចាក់រុកចាស់ៗ កៀរសិស្សប្អូនដែលគ្រប់គ្នាគិតថាជា Bow Maylada រហូតមិនបានថតប្រតិទិនឲ្យ TV3 មុននិងសាម៉ីខ្លួនចេញមកផ្ដល់បទសម្ភាសន៍បញ្ជាក់ច្បាស់ៗជាមួយនិងមហាជនចំពោះរឿងនេះ

ដោយ Margie និយាយថា ខ្លួនមិនបានដឹងរឿងមុននោះទេ ឬប្រពន្ធ័ការងារយ៉ាងម៉េច ព្រោះរាល់ៗឆ្នាំក៏មិនដែលដឹងដូចគ្នា តែនិងមានការទាក់ទងមក សួរថានិងមានការថតនៅក្នុងខែនេះ ហើយនៅថ្ងៃណាទំនេរ ក៏និងបានបញ្ជាក់ថ្ងៃទៅ ដល់ពេលក៏មាននាទីទៅថត ដោយខ្លួនមិនមានសិទ្ធដើរទៅសួរថាអ្នកណាខ្លះទៅថត អ្នកណាយ៉ាងម៉េចខ្លះ ហើយជឿថាតារាសម្ដែងគ្រប់រូបសុទ្ធតែស្ថិតងក្នុងក្បួនខ្នាតការងារដូចគ្នា
ចំណែកឯមានទំព័រផេកផុសរឿងនិង ខ្លួនមិនបានដឹងរឿងទេតាំងតែមកនៅជាមួយ TV3 16ឆ្នាំក៏មិនដែលដើរទៅសុំអ្វីស្រាប់ហើយ ដូចឆ្នាំមុនចឹងហើយក៏ជាឆ្នាំដំបូងដែលមិនបានថត ក៏មិនបានទៅដេញដោលសួរហេតុអ្វី នៅ TV3 មានអ្នកមើលការខុសត្រូវរឿងនេះស្រាប់ទៅហើយៗក៏ជាតួនាទីរបស់គាត់ដែរ អ្វីដែលជាតួនាទីរបស់យើងគឺ ប្រសិនបើបានទទួលការងារយើងក៏ត្រូវតែធ្វើឲ្យល្អបំផុត តែបើមិនបានទទួលទេក៏មានអ្វីធ្វើផ្សេងទៀត

ខ្លួនមិនដែលគិតថារលកថ្មីនិងមានឥទ្ធិពលខ្លាំងជាងអីនោះទេ មានការងារប៉ុណ្ណាក៏ធ្វើប៉ុណ្ណឹង បើសរុបថាអត់ការងារត្រង់និងធ្វើក៏និងបានទៅធ្វើអាផ្សេងជំនួសវិញក៏បាន មិនបានកំណត់ថាត្រូវតែជាសម្ដែងតែម្យា៉ងទេ ឬមួយក៏ធ្វើការនេះតែមួយប៉ុណ្ណោះនោះទេ អាចទទួលផ្លាស់ប្ដូរនិងធ្វើបានទៅតាមស្ថានការណ៍ សូមបញ្ជាក់ថាមិនបានចង្អៀតចង្អល់រឿងថតរមិនបានថតប្រតិទិនអីនោះទេ
អត្ថបទដោយ : នីត្តា





