ថ្ងៃបុណ្យទាំងមូលត្រូវតែត្រៀមខ្លួនឲ្យហើយ គ្រប់តារាក្នុងសិល្បៈតែងខ្លួនទទួលថ្ងៃពិសេសជប់លៀងឆ្លងយ៉ាងស្រស់ស្អាត ចង់ដឹងថាមានអ្នកណាខ្លះតោះទៅមើលទាំងអស់គ្នាតែម្ដងទៅ

1- ចាប់ផ្ដើមបើកឆាកដោយ Aum Patcharapa មកក្នុងឈុតជានារីជូរហិល ឃើញហើយត្រជាក់ភ្នែកខ្លាំងណាស់ ទាំងមុខឈុតឃើញហើយមានតែនិយាយលួចស៊ិចស៊ីតិចៗតែស្អាតខ្លាំង

2- Chompoo Araya មកជាមួយកូនឡានដ៏ទំនើបពណ៌ក្រហម ថតរូបគូជាមួយដើមគ្រីស្ទស្មាស និងរូបភាពមួយទៀតឡូយអស់ទាស់ដល់ថ្នាក់ស្វាមីសួរថាតែងខ្លួនជាដើមណូអែលធ្វើអី?


3- Yaya គួឲ្យស្រលាញ់ដូចដែលអ្នកគ្រប់គ្នាបាននិយាយឃើញហើយញ័របេះដូងព្រោងព្រាត ជាមួយនិងឈុតពណ៌ក្រហម ចែកភាពស្រស់ស្រាយ ក្ដីសុខដល់អ្នកគ្រប់គ្នា

4- Taew ឆ្នាំនេះមកក្នុងស្ទាយនារីប្រៃហិល គ្រងឈុតដៃតូចពណ៌ក្រហម រាំបទ Last Christmas អាចនិយាយបានថាស៊ិចស៊ីបំផុត

5- Mai Davika មួយរយៈនេះមិនថាទៅណាមកណា សុំស្អាតគ្រប់ពេលដោយចង្កេះតូចស្ដើង ស្លៀកអ្វីក៏ស្អាតទាំងអស់ គួឲ្យស្រលាញ់ខ្លាំងណាស់

6- Mew Nittha មកក្នុងឈុតអត់ដៃពណ៌ខ្មៅប្លែកពីគេថតរូបគូជាមួយដើមគ្រីស្ទស្មាសដែលរៀបចំនៅក្នុងផ្ទះ អាចនិយាយបានថាកក់ក្ដៅខ្លាំងណាស់

7- Wonsen Vermicelli មកក្នុងឈុតវាលខ្នងពណ៌ខ្មៅភ្លឺផ្លេក ឈុតស៊ិចស៊ីមិនធម្មតា

អត្ថបទដោយ : នីត្តា