Taew Natapohn ប្រែកាយជាទៅជា Santi នៅថ្ងៃណូអែលចែកចាយក្ដីសុខស្រស់ស្រាយជាមួយនិងឈុតពណ៌ក្រហមឆ្អិនឆ្អៅឆែកជ្រៅបង្ហាញសាច់ភ្លៅ រហ័សនាមជា Santi ដ៏ស៊ិចស៊ីបំផុត

បើពេលនេះសួរថាតើតារាស្រីមា្នក់ណាដែល Hot ជាងគេបំផុតគឺគ្មានអ្នកណាទៀតក្រៅពី Taew Natapohn ឡើយក្រៅពីស្នាដៃនៃការសម្ដែងដែលលេចធ្លោរហើយ ស្នេហារបស់នាងក៏ស្រស់ថ្លាបេះដូងស្រស់ស្រាយពណ៌ផ្កាឈូកដូចគ្នាព្រោះថាគ្រប់កិច្ចការដែលនាងធ្វើសុទ្ធតែមានវត្តមានរបស់កំលោះសង្ហាអ្នកមានយ៉ាង Pranai នៅជាមួយក្បែរខ្លួនចាំផ្ដល់កំលាំងចិត្តមិនឃ្លាតគ្នាឡើយ អាចនិយាយបានថាផ្អែមឡើងស្ករលើកទុងសរចុះចាញ់ដែលហើយ
ភាពផ្អែមល្ហែមភាពស្រស់ស្រាយនៅមិនទាន់អស់ត្រឹមនិងទេចា ព្រោះជាក់ Taew Natapohn ចេញមកចែកចាយភាពគួឲ្យស្រលាញ់ស្រស់ថ្លាដែលពោរពេញទៅដោយក្ដីសុខរបស់ Santi ជាមួយនិងឈុតពណ៌ក្រហមឆែកបញ្ចេញគល់ភ្លៅតិចៗ ថាឈុតទៅវាស្អាតហើយតែនៅឡើយមានក្បាច់រាំមកប្រកបជាមួយទៀតក្នុងបទភ្លេង Last Christmas រឹតតែឥតខ្ចោះថែមទៀត គ្រប់គ្នាដែលបានឃើញហើយនិយាយតែពាក្យដូចគ្នាថា Taew នាងជា Santi ដែលស្រស់ស្អាតគួឲ្យស្រលាញ់ហើយស៊ិចស៊ីបំផុត
អត្ថបទដោយ : នីត្តា










