បើកបង្ហាញមុខនារីរបាំដែលគ្រប់គ្នាយល់ច្រលំថាជាបងប្អូនភ្លោះជាមួយ Bella Ranee កាន់តែមើលកាន់តែដូចដល់ថ្នាក់….! មានរូបភាព
ក្លាយទៅជាទីចាប់អារម្មណ៍បន្ទាប់ពីតារាសម្ដែងស្រី Bella Ranee បានចូលរួមគ្រងឈុតនារី Phu Thai និងរាំថ្វាយព្រះពុទ្ធរូបប្រចាំឆ្នាំ 2020 ដោយមាននារីៗជាច្រើននាក់រាំជាមួយគ្នា មុននិងសង្កេតឃើញថានាងរបាំដែលនៅក្បែរៗតួស្រីយើង មានភាពស្រដៀងគ្នាជាខ្លាំង មើលខាងៗ ស្ទើរតែបែកចែកមិនដាច់ថាម្នាក់ណាជា Bella

រឿងនេះមិនចង់ឲ្យលើសពេកសម្រាប់អ្នកបណ្ដាញសង្គម ព្រោះបានទៅសើបជីកកកាយថានារីម្នាក់នោះគឺជា Prae Jutamanee ធ្លាប់ចូលប្រលងជា Miss Universe Thailand 2017 និង Miss Thailand World 2019 ហើយទីបំផុតក៏ជាប់លំដាប់ថ្នាក់ទី 10 ក្នុងការប្រកួតជាតារាបង្ហាញម៉ូតថៃ
អាចនិយាយបានថានៅពេលដែលកញ្ញា Bella និងកញ្ញា Prae តែងខ្លួនដូចគ្នា ម៉ូតសក់ដូចគ្នាក៏មានមុខស្រដៀងគ្នាទៅហើយ ប៉ុន្ដែនៅពេលមើលពីចំហៀងកាន់តែដូចគ្នាដូចមនុស្សតែមួយ រហូតដល់មានអ្នកបង្អាប់ថាជាបងប្អូនភ្លោះមែនទេ
អត្ថបទដោយ : នីត្តា










