Matt Peranee ប៉ះគ្នាជាមួយ Taew Natapohn ជាមួយនិងពណ៌សក់ឆើតឆាយគ្មានអ្នកណាព្រមចាញ់អ្នកណាទេ! មានរូបភាព

ក្លាយទៅជាអ្នកនាំមុខនូវម៉ូតពណ៌សក់ក្រហមទៅហើយ សម្រាប់តារាសម្ដែងស្រី Matt Peranee ដែលចេញមកបង្អួតណព៌សក់ថ្មី ដែលអាចនិយាយបានថាទៅណាមកណាក៏ស្រស់ឆើតឆាយ រហូតដល់អ្នកបណ្ដាញសង្គមឲ្យការចាប់អារម្មណ៍ជាច្រើន ប្រាប់ថានាងដូចជាតួតុក្កតាល្បីរឿង​ The Little Mermaid ពីរឿងនាងមច្ឆាឈ្មោះ Ariel

មិនយូរប៉ុន្មាន Taew Natapohn ក៏បានចេញមកបង្អួតពណ៌សក់ខ្លួនឯងជាពណ៌ក្រហម ក្នុងខណៈពេលហាត់ប្រាណ ព្រមជាមួយឃ្លាក្នុង IG story ពោលថា បង Matt ឬក៏បងCha ?

After Footer (Active) - damrei Mr1 Zone2

ជាក់ស្ដែងកញ្ញា Taew បានដឹកដៃសង្សាលោក Pranai មកញុំាបាយហើយបានបង្ហាញពណ៌សក់ពណ៌បៃតងគូជាមួយនិងម្ចាស់ចិត្ត ដោយនាងបានផុសវីឌីអូខាងលើតាមរយៈ IG story ហើយបាន tag ឲ្យបងស្រី Matt និងឃ្លាថា “មានអ្នកចង់ប្រយុទ្ធ” នៅក្នុងខណៈពេលជាមួយគ្នានេះដែលកញ្ញា Matt បានចូលមកឃើញ ក៏ផុសសារតបវិញថា “ត្រូវតែចាត់ការហើយបានៗចា”

អត្ថបទដោយ : នីត្តា