Boy Pakorn ផុសរូបគូជាមួយ Chippy Sirin ធ្វើឲ្យគ្រប់គ្នាកើតការសង្ស័យភ្លាមជាពិសេសពេល Great និយាយថា….! មានរូបភាព
មិនដឹងថាគេលក់មាត់រឹងចោលឬនៅទេ? សម្រាប់តារាសម្ដែងប្រុសកំលោះអារម្មណ៍ល្អ Boy Pakorn ជាមួយនិងតារាសម្ដែងស្រីផ្គូរផ្គងយ៉ាង Chippy Sirin បន្ទាប់ពីមានហ្វេនៗគាំទ្រឲ្យអ្នកទាំងពីរទាក់ទងគ្នាច្រើនណាស់ តែកំលោះ Boy នៅតែចិត្តរឹង យ៉ាងជាក់ស្ដែងបន្ទាប់អ្នកទាំងពីរបានមកជួបគ្នាម្ដងទៀត

ដោយខាង Chippy បានផុសរូបនៅក្នុង IG ថែមទាំង comment រូបថា “សួស្ដី Debel” តែកំលោះ Boy ក៏ចូលទៅ comment ថា “មិនគួឲ្យស្រលាញ់សោះ” ថ្វីត្បិតតែឃើញខាងប្រុសផុសរូបគូជាមួយ Chippy នៅក្នុង IG ផ្ទាល់ខ្លួនខ្លះក៏ដោយ តែក៏នៅសរសេរឃ្លាថា “មិនគួឲ្យស្រលាញ់សោះ”
ដល់ពេលមកជួបនិងមិត្តសម្លាញ់ជើងល្អយ៉ាង Great ចូលទៅ comment ថា “សម្រាប់ឯង មិនគួឲ្យស្រលាញ់សោះ = គួឲ្យស្រលាញ់ណាស់!!” អូយ! រឿងនេះធ្វើឲ្យអ្នកគាំទ្រពេញចិត្តពេញថ្លើម comment ពេញចិត្ត Great ជាច្រើន ប្រាប់ថាគួឲ្យស្រលាញ់ណាស់ព្រោះតែត្រូវចិត្តអ្នកគាំទ្រទាំងពីរនាក់ Boy-Chippy ថែមទាំងប្រាប់ទៀតថា comment បែបក៏មើលទៅដូចជាមានតម្រុយគួឲ្យសង្ស័យដែលតើ
អត្ថបទដោយ : នីត្តា












