អាចនិយាយបានថាជានារីដែលមានជីវិតល្អណាស់ សម្រាប់តារាសម្ដែង Mew Nittha ដែលក្រៅពីការងារដំណើរការរលូនហើយ លទ្ធផលការងារទទួលបានគឺថាល្បីទៅដល់ចិន រឿងស្នេហានិងនិងជីវិតគូក៏ពេញទៅដោយសុភមង្គល មានសកម្មភាពផ្អែមល្ហែមឲ្យឃើញជាបន្ដបន្ទាប់

ជាក់ស្ដែង Mew Nittha ក៏ទើបតែមកបើកបង្ហាញផ្ទះថ្មីឲ្យបានទស្សនាជាមួយគ្នា MewNittha Channel ដែលជាផ្ទះសាម៉ីខ្លួនសាងទុកជាកាដូជូនឪពុកម្ដាយ ដោយដំបូងនិងតាំងចិត្តថាទុកនៅខ្លួនឯងដែរ តែត្រូវរៀបការបែកផ្ទះមុនទៅ ហើយខ្លួនក៏បានទិញផ្ទះចាស់ 2ខ្នងជាប់គ្នាហើយវ៉ៃចោលដើម្បីសាងសងផ្ទះថ្មីនៅក្នុងទីធ្លារដើម
មួយវិញទៀតកញ្ញា Mew Nittha ក៏បាននាំទៅមើលគ្រប់ច្រកគ្រប់មុំ ហើយពេលនេះតួផ្ទះក៏សាងមិនទាន់រួចរាល់ដែរ ប៉ុន្ដែបានផលច្រើនដែរជាពិសេសគ្រាន់តែមុខផ្ទះនិងផ្លូវចូលអស្ចារ្យណាស់ទៅហើយ ថែមទាំងរូបភាពប្លង់ឬគម្រូនិងក៏ទំនើបមិនធម្មតាដែរ ទាំងគ្រឿងសង្ហារិម ទីកន្លែងតុបតែងផ្សេងៗ ថែមទាំងមានជាន់ទុកសម្រាប់មើលទេសភាពទៀតផង ដែលជាមុំដែលលោកប៉ាចូលចិត្តនិងពេញចិត្តខ្លាំងបំផុត
អត្ថបទដោយ : នីត្តា













