Pok ផ្ដល់ចំលើយ…..អ្នកច្រៀងចម្រៀង KUM TOM មិនមែនជាសម្លេង Taew Natthaporn តាមពិតគឺបែបនេះ…! មានវីឌីអូ

ទោះបីជាជួបការរិះគន់ តែបទចម្រៀង KUM TOM របស់ Pok ដែលបានទទួលការចូលរួ​មសម្ដែងជាមួយ Taew Natthaporn នៅក្នុង​ MV ក៏ទទួលបានការគាំទ្រច្រើនមិនធម្មតាមានអ្នកចូលមើលដល់ទៅ 20លានតែម្ដង ខណៈពេលដែលគ្រប់គ្នាក៏យល់ថាបទចម្រៀងនេះកញ្ញា Taew មកចូលរួមសម្ដែង  MV និងឃើញ Taew កម្រើកមាត់ច្រៀងតាមបទភ្លេង តែចំនុចខ្លះក៏យល់ថា សម្លេងមនុស្សស្រីក្នុងចម្រៀងដូចជាមិនមែនសម្លេង Taew ទេ តើជាសម្លេងអ្នកណា

ជាក់ស្ដែង Pok ក៏បានចេញមកបញ្ជាក់ឲ្យអស់សង្ស័យចំពោះរឿងនេះតាមរយៈ  Q&A  សួរនិងឆ្លើយជាមួយនិងភរិយា នៅក្នុង Mindset TV  នៅពេលហ្វេនៗសួរថា សម្លេងច្រៀងនៅក្នុងបទចម្រៀងនិង ជាសម្លេងរបស់ Taew មែនទេ ដោយ Pok និង Margie បង្ហើបប្រាប់ថា មានអ្នកសួររឿងនេះច្រើន ហើយក៏សុំមកបកស្រាយការពិតចំពោះរឿងនេះ

After Footer (Active) - damrei Mr1 Zone2

ដោយខាង Pok ប្រាប់ថា យល់ថានៅក្នុង MV មើលហើយគិតបាន សម្លេងមនុស្សស្រីដែលច្រៀងបន្ទរតាមចង្វាក់ភ្លេងគឺជាសម្លេងរបស់ “ប្អូន Fan” គាត់ឈ្មោះ Fan ជាសង្សារបស់ជាងបច្ចេកទេសក្នុងវង់តន្ដ្រី ពេលនិងកំពុងតែងភ្លេង ជួបប្អូនក៏សុំឲ្យជួយច្រៀងឲ្យ ដោយប្អូនគាត់ជាអ្នកចម្រៀងស៊ីឈ្នួលស្រាប់ទៅហើយ ហើយចុងក្រោយសម្លេងដែលប្រើមែនទែនក៏ជាសម្លេងរបស់អូន Fan មិនបានរកអ្នកណាមកច្រៀងជំនួសទេ

ចំណែកការដែល Taew អាចច្រៀងបានពេញមួយបទភ្លេង ដល់ថ្ងៃថត MV គាត់ក៏សួរអ្នកដឹកនាំថាតើចង់ឲ្យច្រៀងដែរទេ ក៏ប្រាប់ថាអាចច្រៀងបាន ហើយ Taew ក៏ច្រៀងបានប៉ុន្ដែនៅក្នុងបទចម្រៀងពិតប្រាកដមិនមែនជាសម្លេងរបស់ Taew  ទេ

អត្ថបទដោយ​ : នីត្តា