មុខស្អាតមធ្យមទេងំត្រង់អាយុនិងតែម្ដង! បើកបង្ហាញតារាស្រីដែលមានមុខស្អាតបំផុតក្នុងសកលោកប្រចាំឆ្នាំ 2020 ! មានរូបភាព
Yael Shelbia ម្ចាស់តំណែងស្រីមុខស្អាតបំផុតក្នុងពិភពលោកឆ្នាំ 2020 អាចនិយាយបានថាមុខមាត់ស្អាត រាងស្អាតឥខ្ចោះ

អាចនិយាយបានថាមកតាមសន្យាក្នុងការផុសស្រីដែលមានមុខស្អាតបំផុតលើលោក ពី TC Candler ហើយក្នុងឆ្នាំនេះ The 100 Most Beautiful Faces of 2020 អ្នកជាប់លំដាប់ថ្នាក់លេខ 1 បានធ្លាក់ទៅលើតារាបង្ហាញម៉ូដនិងតារាសម្ដែងស្រី Yael Shelbia ដែលមានអាយុទើបតែ 19 ឆ្នាំប៉ុណ្ណោះ តែសូមប្រាប់ថាសម្រស់របស់នាងលើពីការស្មាន ទាំងផ្ទៃមុខ កែវភ្នែកដ៏ទាក់ទាញ ហើយរាងស្អាតគួឲ្យច្រណែន!
សម្រាប់ Yael Shelbia កើតនៅថ្ងៃទី 31 សីហា ឆ្នាំ 2001 នាងជាអ្នកសម្ដែងផង និងជាអ្នកបង្ហាញម៉ូដផង ហើយនៅជាទាហានស្រីជនជាតិ អ៊ីស្រាអែល ទៀតផង ដោយនាងបានចាប់ផ្ដើមចូលក្នុងវិស័យសិល្បៈតាំងតែអាយុ 16 ឆ្នាំ ហើយជាតារាបង្ហាញម៉ូដឲ្យម៉ាកល្បីៗជាច្រើន មិនថាជាម៉ាកល្បីរបស់ KKW Beauty របស់ Kim Kardashian, ទូរទស្សន៍ទូរស័ព្ទ FINNEY ហើយបានរួមការងារជាមួយអ្នកល្បីៗយ៉ាង Lionel Messi, គ្រឿងសម្អាង Kylie Skin របស់ Kylie Jenner ដោយផ្ទៃមុខស្រស់ស្អាតដែលមិនអាចនិងបរិយាយ ធ្វើឲ្យនាងបានទទួលជ្រើសរើសជានារីដែលមានមុខស្អាតបំផុតលើលោកប្រចាំឆ្នាំ 2020 នេះ
អត្ថបទដោយ : នីត្តា








