មិនចំលែកចិត្តទេដែល Boy Pakorn ចរិកចឹងព្រោះថាមួយផ្ទះគឺដូចគ្នាទាំងអស់ថ្ងៃកំណើតប្អូនស្រីបងប្រុសទៅជាបងស្រី…..! មានវីឌីអូ

ទាំងរឿងលេងសើចទាំងរឿងសាច់ការគឺបានទាំងអស់ សម្រាប់គ្រួសាររបស់តារាសម្ដែងប្រុស Boy Pakorn ព្រោះមិនថាស្ថិតក្នុងស្ថានភាពឬថ្ងៃពិសេសណាទេ ក៏តែងតែឃើញរូបភាពគ្រួសារគួឲ្យស្រលាញ់ៗនិងកក់ក្ដៅបំផុតមកផ្ញើរឲ្យហ្វេនៗអ្នកគាំទ្របានសើចសប្បាយរីករាយទៅជាមួយគ្នា

ជាក់ស្ដែង Boy Pakorn ក៏បានប្រមូលក្រុមគ្រួសាររៀបចំជប់លៀងថ្ងៃខួបកំណើតប្អូនស្រីពៅ ដោយរឿងនេះគ្រប់គ្នាក៏បានលះបង់កំលាំងកាយចិត្តទាំងអស់ ដោយមានការប្រែរូបតែងខ្លួនដូចជាតុក្កតាដែលប្អូនស្រីចូលចិត្តបំផុតហើយលទ្ធផលនៃការប្ដូររូបនេះគឺថាបងប្រុសៗក្លាយទៅជាបងស្រីៗអស់ហើយ មើលទៅដូចជាគ្មានអ្នកណាព្រមចុះចាញ់អ្នកណាទេ

After Footer (Active) - damrei Mr1 Zone2

អ្នកដែលមើលទៅដូចបំផុតនោះគឺពីរនាក់បងប្អូន Boy-Nong ដូចទាំងឈុតនិងមុខមាត់ការសម្ដែង តែគ្រប់គ្នាក៏ត្រូវតែជៀសផ្លូវឲ្យអ្នកម៉ាក់ដូចគ្នា ព្រោះថាគាត់ជាចែធំក្នុងផ្ទះណាចា នេះបានថាឃើញ Boy Pakorn មានចរិកលេងសើចច្រើនកប្លែងច្រើន តែមិនមែនមានតែគាត់ម្នាក់ទេណាចាគឺថាមានទាំងគ្រួសារតែម្ដង ឃើញហើយគួឲ្យស្រលាញ់ខ្លាំងណាស់ នេះបានចំជាគ្រួសាររីករាយ និងកក់ក្ដៅមែន

អត្ថបទដោយ​ : នីត្តា