ឡើងឈ្មោះជាតារាល្បីៗតែធ្វើខ្លួនធម្មតាៗ ហើយងាយចុះសម្រុងនិងអ្នកនៅក្បែរខ្លួនបំផុត អាចជាមនុស្សតែម្នាក់ផងក៏ថាបានសម្រាប់តួឯកប្រុស Nadech តែជាក់ស្ដែង (01 មករា 2021) សាម៉ីខ្លួនបានបង្ហាញស្ទាយថ្មិឡើងធ្វើឲ្យហ្វេនៗអ្នកគាំទ្រភ្ញាក់ផ្អើល ព្រោះតែ Nadech មកក្នុងស្ទាយបែបសប្បាយៗដូចលោកអ៊ុំ ពាក់អាវយឹតវាលក្លៀកពណ៌ស ខោវពណ៌ផ្ទៃមេឃ ដើរបង្ហាញសាច់ដុំញុំាការ៉េមធ្វើមិនដឹង

រឿងនេះមិនបាច់បារម្ភថាសំណព្វចិត្តយ៉ាងអូន Yaya និងទទួលយកមិនបាន ព្រោះថាស្នាដៃអ្នកផុសរូបក៏គឺកញ្ញា Yaya និងឯង ដោយ Nadech ក៏មានផុស capton ទៀតថា “ឆ្នាំថ្មីហើយ សម្លឹងមើលទៅក្រោយវិញមើលមានអ្វីល្អៗកើតឡើងខ្លះ ក្ដីសុខតូចៗ តិចៗដែលយើងមើលរំលង វាពិតជាស្រស់ស្អាតខ្លាំងណាស់បាត រក្សាសុខភាពបេះដូង ត្រៀមខ្លួនសប្បាយទៅជាមួយនិងឆ្នាំ 2021 ទោះបីជាយើងមិនដឹងថានិងកើតអ្វីឡើងខ្លះ #កុំសួរថាអ៊ុំម្នាក់នេះជានរណា”
អត្ថបទដោយ : នីត្តា








