Baifern ធ្លាក់ពីលើសេះឃើញហើយសុំប្រាប់ថាតួហូលីវ៉ូតសុំខ្មាស់តែសំណាងល្អបាន Yaya មើលថែមិនឲ្យឃ្លាត!! មានរូបភាព
នៅពេលដែលតួឯកស្រីលើសសមត្ថភាព Baifern ជួបឧបតិ្តវហេតុធ្លាក់ពីលើខ្នងសេះ!! កំឡុងពេលហាត់ជិះសេះ ដោយសាម៉ីខ្លួនផុសរូប និងវីឌីអូនៅក្នុង IG baifernbah មានសារប្រាប់ថា “អស្ចារ្យណាស់ ហោះចុះមកតែម្ដង” ?ព្រមទាំងដាក់ tag #ចុងបញ្ចាប់នៃនារីខ្លាំង @urassayas @allybunnyruth @fernzzupar

នៅក្នុងវីឌីអូនអាចឃើញថា Baifern កំពុងបញ្ឈប់សេះក្នុងពេលកំពុងលឿន តែមើលទៅសេះនិងឈប់និងបោកខ្លួនភ្លាមៗ ធ្វើឲ្យ Baifern ដែលនៅលើខ្នងសេះ ហោះចេញពីខ្នងសេះ ជើងបោកមកលើដី
មួយវីឌីអូទៀត តួឯកម្នាក់ទៀតគឺ Yaya កំពុងយកទឹកកកស្អំនៅបរិវេនកែងដៃឲ្យ Baifern នៅក្នុងស្ថានភាពបែបនិងហើយ Baifern នៅតែអាចសើចចេញបានទៀត តែ Yaya មើលទឹកមុខភ័យមិនធម្មតា ប្រហែលជាមិនជាអ្វីធ្ងន់ធ្ងរទេហ្ន
អត្ថបទដោយ : នីត្តា





