រំភើបជាងសង្សាជូនពរទៀត!​ Aum រំភើបឡើងឈរទប់ជើងមិនជាប់ដីនៅពេលបុរសម្នាក់នេះផ្ញើរវីឌីអូជូនពរក្នុងថ្ងៃ….! មានវីឌីអូ

ធ្វើឲ្យកញ្ញាតារាប្រចាំចិត្តរបស់ប្រិយមិត្តយ៉ាង Aum  Patcharapa  ដល់ថ្នាក់បេះដូងហោះហើរញ័រដៃជើងភ្លាមៗតែម្ដង នៅពេលបានឃើញវីឌូអូរបស់បុរសខ្ពស់ដូចតារាលើមេឃលោក Bird Thongchai ជូនពរថ្ងៃចូលឆ្នាំថ្មីជូនចំពោះនាងផ្ទាល់

ដោយ Aum  Patcharapa  បានផុសវីឌីអូខាងលើដើម្បីរក្សាទុកជាការចងចាំនៅក្នុង IG @aum_patchrapa ព្រមទាំងមានសរសេរ caption ចេញពីចិត្តរីករាយបំផុតថា “អគុណម្ចាស់បង Bird ខ្លាំងណាស់ចា បានទទួលវីឌីអូនេះនៅថ្ងៃទី 01 អង្គុយមើលហើយញញឹមម្នាក់ឯងជាច្រើនថ្ងៃ សប្បាយចិត្តខ្លាំងណាស់បង Bird សូមឲ្យបងមានក្ដីសុខច្រើនៗ ស្រលាញ់បង Bird តាំងពីតូចរហូតដល់ធំហើយនិងស្រលាញ់ដល់ Aum ចាស់ផងដែរចា #បងគឺអាយដលនៅគ្រប់ៗរឿង បងគឺជាកំលាំង​ជម្រុញចិត្តនិងកាយ (ថ្វីត្បិតតែយូរៗចេញម្ដង តែព្យាយាមណាចា) ស្រលាញ់បងណា ហើយអគុណលោកគ្រូជាងដែលបានផ្ញើរវីឌីអូមកឲ្យ”

After Footer (Active) - damrei Mr1 Zone2

រឿងមិត្តភ័ក្ដក្នុងសិល្បៈដែលបានឃើញក៏នាំគ្នាចូលមកស្រែកជំនួសជាច្រើន ចំណែកឯអ្នកគាំទ្រជាច្រើននាក់ក៏បានចូលមក comment ហើយប្រាប់ថា ទាំងពីរនាក់ប្រៀបបានទៅនិងតារាល្បីជួរមុខ របស់សិល្បៈថៃ មួយវិញទៀតទ្រាំនិងញញឹមមិនបានដែលឃើញ Aum ហើយនិងបង Bird មានសកម្មភាពគួឲ្យស្រលាញ់ៗបែបនេះដាក់គ្នា

អត្ថបទដោយ : នីត្តា