Aff Taksaorn នាំកូនស្រីចុះទូកជប់លៀងថ្ងៃខួបកំណើត តែខាង Songkran ត្រូវគេជេរថាដើរលេងជាមួយស្រីថ្មីឡើង…! មានវីឌីអូ
នាំកូនស្រីស្រលាញ់ស្មើរជីវិតគឺអូន Pimai ជប់លៀងឆ្លងថ្ងៃកំណើតរៀបចំឲ្យយ៉ាងពេញទំហឹងតែម្ដង សម្រាប់អ្នកម៉ាក់រូបស្រស់ Aff Taksaorn ដោយក្រៅពីនាំទៅធ្វើបុណ្យបន្ថែមសិរីមង្គលដល់ជីវិតហើយ សាម៉ីខ្លួននៅនាំក្មេងតូចចុះទូកមើលទេសភាពទន្លេចៅព្រះយ៉ា ព្រមមុខនិងគ្រួសារញុំាបាយជុំគ្នាយ៉ាងងាយៗសាមញ្ញកក់ក្ដៅបំផុត

ដោយ Aff Taksaorn បានបង្ហាញសកម្មភាពផ្សេងៗដែលអូន Pimai មានស្នាមញញឹមយ៉ាងមានក្ដីសុខហើយអណ្ដែតអណ្ដូងជាមួយគ្រប់យ៉ាងដែលអ្នកម៉ាក់ទុកឲ្យ “អូនចុះទូកឆ្នាំមុនរំភើបសប្បាយចិត្ត ចុះទូកភ្លាមស្រែកអួយខ្លាច អង្គុយបានមួយសន្ទុះអារម្មណ៍ល្អជាងមិនឈប់តែម្ដងចា (រីករាយសណ្ដាប់បាននៅរូបទី 3) សរុបមកគឺថាសប្បាយរីករាយណាស់ 01/01/2021”
តែរឿងនេះក៏មានច្រើននាក់ដែលមិនសង្ស័យមិនបានថា Songkran បានទៅណាសូម្បីតែក្នុង IG ផ្ទាល់ខ្លួនក៏មិនមានរូបភាពឬសារដែលជូនពរកូនស្រីនៅថ្ងៃកំណើត រហូតដល់ក្លាយជារឿងដ្រាម៉ារិះគន់ដោយអ្នកបណ្ដាញសង្គមទៅ comment ផ្សេងៗដូចជា “លោកប៉ាប្រហែលជាមិនទំនេរៗៗៗ ដល់ថ្នាក់ភ្លេចថ្ងៃកំណើតអូន Pimai ” , “ថ្ងៃកំណើតកូនស្រីលោក តែលោកទៅដើរលេងជាមួយស្រីផ្សេង ថ្ងៃមួយលោកនិងស្ដាយក្រោយ ភរិយារបស់លោកស្អាតណាស់ ស្អាតជាងសង្សាលោករាល់ថ្ងៃ” , “ប្លែកឆ្នាំនេះមិនឃើញលោក Songkran ជូនពរថ្ងៃកំណើតកូនស្រីសោះ ខុសពីមុនឲ្យតែមានរឿងដ្រាម៉ារិះគន់អ្នកនាង Matt ពេលណា មួយថ្ងៃក្រោយមកដឹងតែផុសរូបកូនភ្លាមៗ”
អត្ថបទដោយ : នីត្តា












