អាណិតណាស់! នឹកម្ដាយពេក អ៊ុន សុធា បានត្រឹមបង្ហោះសារបែបនេះក្នុងថ្ងៃកំណើត!(មានរូបភាព)

ការពិតណាស់ ថ្វីត្បិតតែម្ដាយរបស់តារាសម្ដែងប្រុសរូបសង្ហាលោក អ៊ុន សុធា បានលាចាកលោកនេះរយៈពេលជាយូរដ៏ពិតមែន តែកន្លងមកយើងតែងតែឃើញលោក បង្ហោះរូបភាពជាមួយម្ដាយ ដើម្បីរំលឹងដល់គាត់ជានិច្ច។

ជាក់ស្ដែងដូចជាថ្ងៃកំណើតរបស់លោកឆ្នាំនេះ ដោយសារតែនឹកម្ដាយរបស់លោកខ្លាំងពេក លោកក៏បង្ហោះរូបភាពម្ដាយ និងអមជាមួយសារបែបនេះថា៖

After Footer (Active) - damrei Mr1 Zone2

«ថ្ងៃ​នេះជាថ្ងៃ​ដែលអ្នកម្តាយផ្តល់កំណេីតឲ្យកូន​បានឃេីញពន្លឺថ្ងៃ​ នឹងបីបាច់ថែរក្សាកូន​។ កូនសូមបួងសួងតែមួយទេគឺ​ សូមឲ្យអ្នកម្តាយបានទៅកាន់ឋានស្ងប់សុខ​ បេីមានជាតិក្រោយមែនកូនសូមកេីតជាកូនម៉ែទៀត ️នឹកណាស់​ម៉ែ​»។

ក្រោយពេលឃើញបែបនេះ ហ្វេនៗនិងមហាជនជាច្រើនពិតជាអាណិតតារាប្រុសរូបនេះ ហើយក៏សរសើរទឹកចិត្តដែលលោកបានចំពោះម្ដាយ ទោះម្ដាយឃ្លាតឆ្ងាយយ៉ាងណាក៏ពិតភ្លេចគាត់ម្ដងណាដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី