Sririta ព្រមប្រាប់ពីភេទកូនក្នុងផ្ទៃទាយាទម៉ឺនលានរបស់ត្រកូល Narongdej ហើយអ្នកម៉ាក់សប្បាយចិត្តណាស់ស្ទើរតែ…..! មានវីឌីអូ
ធ្វើឲ្យហ្វេនៗអ្នកគាំទ្រភ្នាល់គ្នាមិនស្ទើរព្រោះត្រូវរងចាំមើលអស់រយៈ 7ខែហើយសម្រាប់តារាសម្ដែងស្រីស្អាត Sririta ព្រោះបន្ទាប់ពីសាម៉ីខ្លួនពរពោះ ភាពស្រស់ស្អាតចែងចាំងរបស់អ្នកម៉ាក់និងបានជះរស្មីលក្ខណៈគ្មានអ្វីទប់ជាប់ រហូតដល់គ្រប់គ្នាទាយថាកូនក្នុងផ្ទៃប្រុសឬស្រី

មកដល់ពេលថ្មីៗនេះ ក៏បានកាន់ដៃបណើរស្វាមីរូបសង្ហាអ្នកជំនួញធំចេញមកបង្ហើបប្រាប់ពីភេទកូនក្នុងផ្ទៃនៅកណ្ដាលបណ្ដារមិត្តៗ ហើយនិងគ្រួសារដែលបានរងចាំមើលមកដូចគ្នា ដោយអ្នកទាំងពីរជ្រើសរើសវិធីចាក់ទំម្លុះប៉េងប៉ោងធំ ប្រសិនបើប៉េងប៉ោងខាងក្នុងជាពណ៌ផ្ទៃមេឃមានន័យថាបានកូនប្រុស តែបើកូនប៉េងប៉ោងខាងមានពត៌ផ្កាឈូក មានន័យថាជាកូនស្រី
ដោយលទ្ធផលទទួលបាននិងក៏ធ្វើឲ្យគ្រប់គ្នាញញឺមតាមបិតមាត់មិនជិតជាមួយតែម្ដង ព្រោះទាយាទដំបូងគឺជាកូនប្រុសនិងឯង
អត្ថបទដោយ : នីត្តា








