ថ្វីត្បិតតែឃើញ Margie ជាអ្នកមានហៃសូមែនពិតតែនាងប្រើស្បែកជើងមិនស្មើរអ្នកមានធម្មតាផងនេះបានចំជា……! មានរូបភាព
ទោះបីជាមានលិទ្ធភាពអាចចាយវាយបានយ៉ាងបបូរក្នុងការដែលទិញស្បែកជើងថ្មី តែសម្រាប់តារាសម្ដែងស្រីស្អាត Margie ក៏មិនគិតថានិងខ្ជះខ្ជាយចាយលុយតាមតែចិត្តខ្លួនឯងដល់ថ្នាក់និងដែរ

ជាក់ស្ដែង Margie បានបង្ហាញឲ្យឃើញពីភាពធនជាប់របស់ស្បែកជើងខ្លួន ដោយនាងបានផុសរូបព្រមជាមួយនិងឃ្លាតាម IG story ដែលទុកជាការចងចាំរួចរាល់ជាការស្រេច ព្រមមានឃ្លាថា “8-9ឆ្នាំដែលនៅជាមួយគ្នា កុំគិតថានិងចោលងាយៗតិចទៀតជួបគ្នាហាងដេរស្បែកជើង”
ដោយស្បែកជើងខាងលើជាម៉ាក់របស់ Louis Vuitton ថ្វីត្បិតតែប្រើមកយូរហើយក្ដី តែភាពស្ដាយក៏ធ្វើឲ្យ Margie ត្រូវយកទៅឲ្យជាងដេរជាថ្មីដើម្បីនិងត្រលប់មកនៅជាមួយជើងស្អាតៗរបស់នាងម្ដងទៀត
អត្ថបទដោយ : នីត្តា











