អ្នកគ្រប់គ្រងផ្ទាល់ខ្លួន Taew ចេញមកសុំទោសនាងព្រមទាំងផ្ដល់ពត៌មានលម្អិតថាមុននិងខ្លួនជាប់កូវីដ19បានទៅណាខ្លះ!!! មានរូបភាព

បន្ទាប់ពីអ្នកគ្រប់គ្រងផ្ទាល់ខ្លួនរបស់ Taew Natapohn ទទួលផលវិជ្ជមានក្នុងការរកមេរោគកូវីដ 19 ហើយបានកំពុងតែទទួលការរក្សាព្យាបាលហើយ ជាក់ស្ដែងសាម៉ីខ្លួនបានចេញមកផុសសុំទោសដល់កញ្ញា Taew  សុំនិយាយពីពត៌មានដ្រាម៉ាដែលកើតឡើងផងដែរថា ខ្លួនបានជួប Taew នៅថ្ងៃចុងក្រោយនៅថ្ងៃទី 28 ធ្នូ មុននិងទៅឈៀងម៉ៃ ហើយតាំងតែត្រលប់មកវិញនៅមិនទាន់បានជួបគ្នាទេ

ហើយមិនចឹងឲ្យមានផលប៉ះពាល់ដល់ Taew  ព្រោះមិនបានជួបគ្នាពិតមែន ទើបឆ្លៀតឧកាសនេះសុំទោស Taew និងអ្នកម៉ាក់របស់នាងដែលធ្វើឲ្យក្ដៅក្រហាយ អគុណដែលយល់និងបានផ្ដល់កំលាំងចិត្ត ហើយចុងក្រោយក៏សុំអាធ្យាស្រ័យដល់អ្នកដែលជាប់ទាក់ទង ព្រមទាំងទទួលរងនូវការប៉ះពាល់ពីរឿងនេះដែល

After Footer (Active) - damrei Mr1 Zone2

ទាំងអស់នេះ ខាងអ្នកគ្រប់គ្រងផ្ទាល់ខ្លួនរបស់កញ្ញា Taew ក៏បានផុសតាម IG បង្ហាញពីពេលវេលាលម្អិតដោយប្រាប់ថាបានធ្វើដំណើរទៅដល់ណាខ្លះ នៅខេត្តឈៀតម៉ៃនិងបាងកក ដើម្បីជាប្រយោជន៍ដល់អ្នកធ្វើដំណើរទៅទីកនលែងនិងពេលវេលាទាក់ទងនិងខ្លួនឯងហើយអាចដឹងខ្លួនទាន់ពេលវេលា ដើម្បីបញ្ចៀសការឆ្លងរាតត្បាតមេរោគទៅដល់អ្នកនៅជុំវិញខ្លួន

អត្ថបទដោយ : នីត្តា