ស្ទាយថ្មីសម្រាប់មិនចូលចិត្តរូបគូច្បាស់ៗ Mark-Kimberley ផ្អែមល្ហែមមិនឈប់ទោះបីជារូបគូមួយសន្លឹកនេះមិនច្បាស់តែក្ដីស្រលាញ់ច្បាស់ណាស់! មានរូបភាព

ពិតជាគ្មានអ្វីថយចុះមែនសម្រាប់ក្ដីស្រលាញ់របស់គូ Mark Prin និង Kimberley ដែលតែងតែមានសកម្មភាពនិងរូបភាពចេញមកឲ្យហ្វេនៗអ្នកគាំទ្របានតាមដានជានិច្ច ស្នេហាផ្អែមល្ហែមឡើងរហូត ថែមទាំងមួយរយៈនេះបានមានពេលវេលាល្អៗរួមគ្នាច្រើនឡើងក៏តែងតែមានរូបភាពស្វីតៗចេញមករហូត

នៅពេលថ្មីៗនេះ Mark Prin ក៏ទើបតែចេញមកផុសរូបគូជាមួយនិង Kimberley ព្រមទាំង caption ថា “Smells good” ឲ្យអ្នកគាំទ្របានចុចឡាយចុចចែករំលែក ហើយថ្វីត្បិតតែរូបមិនច្បាស់ តែរឿងក្ដីស្រលាញ់ផ្អែមល្ហែមរបស់អ្នកទាំងពីរច្បាស់ដល់ចិត្តអ្នកគាំទ្រ ព្រោះនៅតែឃើញថាគូស្នេហ៍ MK ថតរូបបែបស្និតស្នាលកៀកកើយ ថ្ពាល់ជាប់គ្នាច្រមុះជិតដល់គ្នាស្ទើរតែដកដង្ហើមមិនបានផង

After Footer (Active) - damrei Mr1 Zone2

ហើយពាក្យថា “Smells good”  ដែលខាងប្រុសនិយាយនិងអាចជានិយាយដល់ក្លិនថ្ពាល់របស់ខាងស្រីផងក៏មិនដឹង

អត្ថបទដោយ : នីត្តា