Mai Davika រីករាយថ្ងៃទិវាកុមារជាមួយស្ទាយនេះស្អាតជាងកូនក្រមុំតុក្កតាជ័រទៅទៀតសំខាន់រូបពេលនាងនៅក្មេងៗ….! មានរូបភាព

មានតែទទួលស្គាល់ការពិតថានាងគឺជានារីម្នាក់ដែលស្អាតលើសពីការពណ៌នា សម្រាប់តារាសម្ដែងស្រី Mai Davika ទោះជាតែងមុខមាត់បែបណាក៏ទទួលបានគ្រប់ស្ទាយ សម្រស់មុខមាត់ស្អាតត្រជាក់ភ្នែក សូម្បីតែស្រីៗគ្នាឯងក៏សម្លឹងឃើញថាស្អាតគ្មានទាស់ ហើយក៏មិនចំលែកចិត្តដែរដែលនាងមានអ្នកគាទ្រច្រើន

ដោយនៅពេលថ្មីៗនេះ 9 មករា 2021 ត្រូវនិងថ្ងៃទិវាកុមារជាតិ ថ្វីត្បិតតែឆ្នាំនេះមិនមានការរៀបចំជាកម្មវិធីធំដុំដូចរាល់ៗឆ្នាំ ព្រោះមើលទៅលើស្ថានការណ៍មេរោគកូវីដ 19រាតត្បាត តែជាក់ស្ដែងតារាៗក៏បានផុសរូបឲ្យសមទៅនិងថ្ងៃទិវាកុមារជាតិជាច្រើន

After Footer (Active) - damrei Mr1 Zone2

ជាមួយគ្នានេះផងដែរ Mai Davika បានផ្លាស់ប្ដូប្រែកាយជាក្មេងស្រីដ៏គួឲ្យស្រលាញ់ស្រស់ស្រាយ តុបតែងដោយពណ៌ចម្រុះនៅលើមុខដោយពណ៌ភ្នែកពណ៌ស្វាយ ហើយនិងពណ៌ទឹកក្រូច ចងសក់ជាពីដុំៗ មានសក់ក្រងតូចៗនៅខាងមុខ គួឲ្យស្រលាញ់ណាស់ តែការតែងខ្លួនក៏មិនធម្មតាដែរ ព្រោះជាអាវដៃវែងហែកទ្រូង រឹបចង្កេះ ស្អាតស៊ិចស៊ីមិនស្ទើរទេ សួស្ដីទិវាកុមារជាតិដោយឈុតនេះពិតជាមិនធម្មតាមែនហើយរូបនៅពីក្មេងៗរបស់នាងក៏ស្អាតណាស់ដែរនេះបានថាស្អាតតាំងពីរក្មេងមែន

អត្ថបទដោយ : នីត្តា