បើនិយាយពីតារាសម្ដែងស្រី Taew Natapohn ជឿជាគ្រប់គ្នានិងនឹកឃើញថានាងជានារីម្នាក់ដែលស្រលាញ់សុខភាព ព្រោះសាម៉ីខ្លួនតែងតែបង្អួតរាងកាយក្នុងពេលហាត់ប្រាណតាម IG ស្ទើរតែរាល់ថ្ងៃ ហើយក៏ជាកំលាំងចិត្តដល់បណ្ដារស្រីៗជាច្រើននាក់ដែលកំពុងតែងាកមកថែរក្សាសុខភាពខ្លាំងឡើង

នៅពេលថ្មីៗនេះ Taew Natapohn ធ្វើឲ្យអ្នកបណ្ដាញសង្គមដល់ថ្នាក់បន្លឺសម្លេងអូហូ ! បន្ទាប់ពីនាងបានផុសរូបបង្ហាញពីលទ្ធផលនៃការហាត់ប្រាណជាបន្ដបន្ទាប់និងខ្ជាបខ្ជួន ដោយបង្ហាញឲ្យឃើញសាច់ដុំពោះជាកង់ៗយ៉ាងច្បាស់ ទាក់ទាញក្រសែភ្នែងតាំងតែពីចម្ងាយ ហើយក៏មិនមែនមានត្រឹមតែសាច់ដុំពោះប៉ុណ្ណោះទេ នៅមានសាច់ដុំខ្នងខាងក្រោយទៀតផងដែរ
អាចនិយាយបានថាមិនមែនងាយស្រួសទេក្នុងការផ្លាស់ប្រែរាងកាយមិនឲ្យមានខ្លាញ់និងបានល្អយ៉ាងនេះ ត្រូវមានវិន័យរឿងការហាត់ប្រាណរបស់នាង
អត្ថបទដោយ : នីត្តា






