កប់! ដើមឆ្នាំនេះ Jimmy ធ្វើឲ្យហ្វេនភ្លឺភ្នែក ដោយទិញខុនដូតម្លៃ១២មុឺនដុល្លារទុកលំហែអារម្មណ៍!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ ពិធីការិនីស្រីសំបូរប្រជាប្រិយភាពកញ្ញា Jimmy ដែលមួយរយៈចុងក្រោយនេះ នាងតែងតែបង្ហាញខ្លួននៅក្នុងកម្មវិធីធំៗជាច្រើន ហើយទទួលបានការចាប់អារម្មណ៍ខ្លាំងថែមទៀតផង។

ជាក់ស្ដែងដូចជាថ្មីៗនេះ នាងបានធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនភ្លឺភ្នែក នៅពេលឃើញតារាស្រីរូបនេះ បង្ហោះរូបភាពវិក័យប័ត្របង់ប្រាក់ ទិញខុនដូមួយកន្លែង ដែលមានតម្លៃរហូតដល់១២៩,៨៩២ដុល្លារឯណោះ ដែលខុនដូនេះពិតជារចនាឡើងស្រស់ស្អាតខ្លាំងណាស់។

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនរបស់ពិធីការិនីស្រីរូបនេះ កាន់តែសរសើរ និងច្រណែនពីជីវិតដ៏សុីវិល័យរបស់តារាស្រីរូបនេះយ៉ាងខ្លាំងផងដែរ៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ​ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី