មកមើល Mint Chalida កាត់សក់ខ្លីលើកដំបូងក្នុងជីវិតព្រមលះបង់ក៏ព្រោះតែការងារមួយនេះ! មានវីឌីអូ

ព្រមទទួលត្រង់ៗថាទុកសក់វែងមករហូតតាំងតែពីក្មេងមក សម្រាប់តារាសម្ដែងស្រី Mint Chalida តែជាក់ស្ដែង (12 មករា 2021) សាម៉ីខ្លួនកំពុងចង់បង្ហាញអ្វីថ្មី ឲ្យខ្លួនឯងដោយការកាត់សក់ខ្លីជាលើកដំបូងក្នុងជីវិត ដោយមានបងស្រីចាំថតវីឌីអូនៃការផ្លាស់ប្ដូរព្រមទាំងឈចាំផ្ដល់កំលាំងចិត្តក្បែរខ្លួន កាត់សក់ដើម្បីថតរឿងភាគថ្មី Sun Sanaeha និងឯង

កំឡុងពេលនិងកាត់សក់ កញ្ញា Mint ក៏មានអារម្មណ៍ថារំភើបជាខ្លាំង ខណៈដែលបងស្រីប្រាប់ឲ្យជាងកាត់ខ្លីជាងនិងថែមទៀត ដោយនាងក៏ព្រមនៅស្ងៀមៗ ព្រមឲ្យកាត់តាមសម្រួល បន្ទាប់ពីកាត់រួចហើយសាម៉ីខ្លួនក៏លួចអៀនហើយធ្វើដូចកូនក្មេង ដល់ថ្នាក់សួរអ្នកនៅជុំវិញខ្លួនថាវាចេញមកល្អមែនទេ ហើយគ្រប់គ្នាក៏ប្រាប់ថាល្អ ហើយគួឲ្យស្រលាញ់ខ្លាំងឡើងផងដែរ

 

ខណៈពេលដែលអ្នកបណ្ដាញសង្គមនាំគ្នាសរសើរមិនដាច់ពីមាត់ថាស្ទាយនេះសាកសមនិង Mint ខ្លាំងណាស់ ជាស្ទាយថ្មីដែលធ្វើឲ្យមុខក្មេងជាងវ័យថែមទៀត

អត្ថបទដោយ : នីត្តា