ធ្វើឲ្យតារាសម្ដែងស្រីវ័យក្មេង Bow Maylada ក្ដៅស្លឹកត្រជាក់តែម្ដង នៅពេលរូបថតរបស់នាងដែលបានផុសនៅក្នុង IG ឈ្មោះ @bow_maylada មានអ្នកសរសេរមិនគិតនិយាយប៉ះពាល់ដល់ឪពុកម្ដាយរបស់នាង

ដោយផុសខាងលើជារូបភាពថតស្អាតៗបែបផ្អែមល្ហែមរបស់ Bow ដល់សាម៉ីខ្លួនតាំងចិត្តយកមកចែករំលែកនៅលើបណ្ដាញសង្គម ព្រមទាំងមាន caption គួឲ្យស្រលាញ់ថា “បើបាត់យើងទៅ តើមានអ្នកណាហ្នដែលស្រលាញ់អ្នកៗៗៗ” ហើយក៏មានអ្នកគាំទ្រជាច្រើនចូលមកចុចឡាយ ហើយហើយបាន comment ឆ្លងឆ្លើយគ្នាទៅវិញទៅមកយ៉ាងសប្បាយរីករាយ
តែថានៅក្នុងផុសនិងក៏មានអ្នកបណ្ដាញសង្គមម្នាក់ដែលចូលមក comment ដោយប្រើពាក្យសម្ដីមើលងាយ ថែមទាំងជេរទៅដល់ឪពុករបស់នាងទៀតផង ដោយសារខាងលើបានសរសេរថា “មីក្របី-ឪង៉ែងដេកជាមួយគ្នាហើយមែនទេ តិចទៀតង៉ែងក៏ផើមនិងឪង៉ែង”

រឿងនេះធ្វើឲ្យ Bow ដល់ថ្នាក់ទ្រាំលែងបាន ត្រូវចូលទៅ comment ជេរត្រលប់វិញដោយពាក្យថា “ង៉ែងជ្រុលពេលហើយ ជេរអញបានតែកុំមកប៉ះពាល់ដល់ម៉ែឪអញ” អាចនិយាយបានថាខ្លាំងមកខ្លាំងទៅ ចុកៗដូចគ្នាតែម្ដង
អត្ថបទដោយ : នីត្តា












