មុខម្ហូបពិសេសស្នាដៃស្រីស្អាត Aum Patcharapa ចូលផ្ទះបាយធ្វើម្ហូបខ្លួនឯងម្ដងផ្អើលគេផ្អើលឯង! មានរូបភាព

Aum Patcharapa បើកបង្ហាញផ្ទះបាយដ៏ទំនើបបញ្ចេញស្នាដៃធ្វើម្ហូបដោយខ្លួនឯង គ្រប់គ្នាឃើញហើយប្រញាប់ចុចឡាយចុចចែករំលែកភ្លាមៗ មើលៗទាំងសកម្មភាពអ្នកធ្វើទាំងម្ហូបត្រូវគ្នាណាស់

ជារូបភាពដែលគួឲ្យស្រលាញ់ខ្លាំងណាស់ នៅពេលថ្ងៃទំនេររបស់តារាឯក Aum Patcharapa សុំចូលផ្ទះបាយដ៏ទាន់សម័យធ្វើម្ហូបម្ដង ដោយការបើកភ្លើងចង្ក្រានចាប់ខ្ទះឆ្នាំវែកឆា ថែមទាំងមានលោកប៉ាចាំជួយផ្ដល់កំលាំងចិត្តក្បែរៗខ្លួនទៀត អ្នកដែលបានឃើញសកម្មភាពនេះហើយចុចឡាយមិនប្រណីដៃទេ មើលភ្លក់ទាំងមនុស្សទាំងម្ហូបតែម្ដងហើយ

After Footer (Active) - damrei Mr1 Zone2

អាចនិយាយបានថាការចូលផ្ទះបាយលើកនេះរបស់  Aum Patcharapa ជាការជួយអូន Mew AF2 ដែលងាកមកធ្វើសាច់ជ្រូកប្រៃ ដោយមានទឹកចិត្តល្អរបស់បងស្រីម្នាក់នេះទើបចុះទន់បើកផ្ទះបាយឲ្យឃើញ ហើយថែមទាំងចុះទន់ធ្វើម្ហូបដោយខ្លួនឯងទៀតចា

ក្រៅពីនេះហ្វេនៗនៅលួចបង្អាប់ទៀតថាចង់ឲ្យ​ Aum ចូលផ្ទះបាយធ្វើម្ហូបអាហារជាមួយសំណព្វចិត្តហៃសូ Pok មុខម្ហូបនិងចេញមកច្បាស់ជាផ្អែមមិនបាច់ដាក់ស្ករទេមើលទៅ តែក៏មិនប្រាកដដែរថ្ងៃទំនេរៗចឹងអាចជាមានក៏ថាបាន

អត្ថបទដោយ : នីត្តា