Vadim បង្ហោះរូបថើបជាមួយសង្សាថ្មីយ៉ាងផ្អែមល្ហែមត្រូវអ្នកបណ្ដាញសង្គមសួរថាមាននឹកដល់….!មានរូបភាព

បន្ទាប់ពី Sarah ក្លាយទៅជាអ្នកម៉ាក់កូនពីរ ចេញមកបើកចិត្តពីកូនស្រីអូន Emily ថាជាកូនស្រីរបស់ Vadim តារាបង្ហាញម៉ូដវ័យ 20ឆ្នា ដែលមានអាយុខុសគ្នាពី Sarah ដល់ទៅ 13ឆ្នាំ ហើយ Vadim មានការងារស្រដៀងនិង Mike មានកិច្ចសន្យា3ខែហើយក៏ធ្វើដំណើរទៅធ្វើការតាមប្រទេសផ្សេងៗហើយពេលនេះកំពុងតែធ្វើការនៅប្រទេសចិន

 

នៅខណៈដូចគ្នានេះក្រោយពីបង្ហាញខ្លួនឪពុកកូន ក៏មានពត៌មានចេញមកថា Vadim មានសង្សាថ្មីដោយមានបង្ហាញរូបភាពផ្អែមល្ហែមតាម IG ហើយលោកក៏បានឈប់តាមដាន IG របស់ Sarah មុននិងមានរឿងអាស្រូវរឿងរិះគន់ផ្សេងៗអំពីទំនាក់ទំនងរបស់អ្នកទាំងពីរ

After Footer (Active) - damrei Mr1 Zone2

ជាក់ស្ដែងខាង Vadim បានផុសរូបតាម IG ផ្ទាល់ខ្លួនបង្ហាញរូបភាពថើបផ្អែមល្ហែម ជាមួយនិងមិត្តស្រីថ្មីដែលទាក់ទងមើលចិត្តគ្នាបានមួយរយៈហើយ​ ថែមទាំងមានបង្ហាញរូបភាពគូឲ្យឃើញរហូត នៅថ្ងៃសម្រាកបុណ្យសំខាន់ៗ មិនថាជាថ្ងៃហូលេវីន ឬឆ្នាំថ្មី

រឿងនេះមិនថាមានអ្នកបណ្ដាញសង្គមចូលទៅ comment នៅក្រោយមរូបភាពថា “មុខដូចលោកប៉ាណាស់” , “Emily គួឲ្យស្រលាញ់ខ្លាំងណាស់ចា” , “មាននឹកដល់កូនស្រីខ្លះទេ”, “ក្រែងSarahថានិងរៀបការជាមួយគ្នានោះអី អត់យល់ឬខ្ញុំចាញ់បោកពត៌មាន”, “បែកគ្នាមួយយៈហើយចា IG unfollow ហើយដែរ យើងមកចាប់ផ្ដើមថ្មីជាមួយគ្នាវិញ”

អត្ថបទដោយ​ : នីត្តា