អូន Thana មានរឿងចូលខ្លួនឲ្យទាល់តែបានគេងកើយផ្លូវស្រីយ៉ាងផ្អែមល្ហែមត្រូវសង្សាក្ដៅស្លឹកត្រជៀក!! មានរូបភាព
អូន Thana ប្អូនប្រុសរបស់ Boy Pakorn ផុសរូបភាពគេងកើយផ្លូវស្រី ធ្វើឲ្យអ្នកបណ្ដាញសង្គមចាប់អារម្មណ៍ចំណុចតែមួយ Pearwah ដល់ថ្នាក់ចូលទៅ comment ទាមទារពាក្យអធិប្បាយផងដែរ

នៅសុខៗស្ទើរតែមានរឿងចូលខ្លួនទៅហើយសម្រាប់កំលោះសង្ហា Thana បន្ទាប់ពីសាម៉ីខ្លួនចេញមកផុសរូបភាពកើយផ្លូវស្រីសក់វែង ព្រមទាំងសរសេរឃ្លាថា “បរិយាកាសល្អបែបនេះការដែលបានគេងកើយភ្លៅនរណាម្នាក់វាពិតជាមានក្ដីសុខខ្លាំងណាស់ តែនាងមិនព្រមងាកមកសម្លឹងភ្នែកខ្ញុំទាល់តែសោះ”
ហើយក៏មានសង្សាយ៉ាង Pearwah ដែលប្រញាប់ចូលទៅសួរថា “អ្នកណា!មើលអធិប្បាយភ្លាម” រហូតដល់ថ្នាក់ប្អូនស្រីម្នាក់និងប្រញាប់ចូលទៅឆ្លើយតបវិញថា “ហ៉ើយ!!គ្រាន់តែជាតួសម្ដែងដែលយកមកចូលឆាកថ្ងៃនេះទេ”
អត្ថបទដោយ : នីត្តា













