មិនប្លែកចិត្តពិតមែនថាហេតុអ្វីស្រីៗទាំងប្រទេសគិតដល់រូបរាងរបស់ Mai Davika គឺជារូបរាងនៅក្នុងសុបិន្ដរបស់អ្នកគ្រប់គ្នា

ព្រោះសូម្បីតែអ្នកម៉ាក់កូនភ្លោះតារាល្បីឈ្មោះយ៉ាង Margie ក៏អត់ទ្រាំមិនបានក្នុងការបង្អាប់នៅពេលឃើញរូបថតជាក់ស្ដែងដែលកញ្ញា Mai យកមកផុសនៅក្នុង IG ឈ្មោះ @davikah ខណៈដែលស្រីស្អាតបើកបង្ហាញក្បាលពោះបែបរាបស្មើគ្មានខ្លាញ់ត្រង់ណាលើសបន្ទិចទាល់តែសោះ
ដោយ comment ដ៏សាហាវដែល Margie បានសរសេរដល់ Mai Davika ដល់ថ្នាក់បណ្ដារហ្វេនៗសើចឡើងរឹងពោះតាម ក្លាយទៅជាមេរោគរាតត្បាតចិត្តដែលអ្នកម៉ាក់លាក់ទុកមកជាយូ ដោយមានន័យថា “ខ្ញុំចង់ចាប់នាងញ៉ត់សាច់ជ្រូកកអាំង យកស្លាបមាន់ភ្លៅមាន់ទៅឲ្យនាងញុំា តែគុចថែម2 កែវទៀត”

ខណៈដែលខាងតារាសម្ដែងស្រីវ័យប្អូនបានចូលទៅ comment ឆ្លើយតបភ្លាមៗវិញថា “ម៉ែត្រូវចាំកុំធ្វើចឹងដាក់ខ្ញុំ” រហូតក្លាយទៅជាសកម្មភាពអស់សំណើច របស់អ្នកសិល្បៈដែលបញ្ចេញប្រតិកម្មជំនួសហ្វេនៗ បានយ៉ាងល្អតែម្ដងហើយ
អត្ថបទដោយ : នីត្តា








