ក្ដីសុខមែនទែនមួយគូនេះ!! Mark – Kimberly នាំទៅមើលសួនបន្លែក្បែរផ្ទះនៅឯខេត្ Khao Yai ជួយគ្នាប៉ះបន្លែពេលល្ងាចយ៉ាង…! មានរូបភាព

ផ្ទះលំហែរដែលសាងសង់ដោយក្ដីស្រលាញ់គូរបស់  Mark Prin ជាមួយនិងម្ចាស់ចិត្ត Kimberly នៅឯខេត្ដ Khao Yai ពិតជាស្រស់ស្អាតខ្លាំងនិងគួឲ្យចង់រស់នៅមែនទែន អាចនិយាយបានថាមានគ្រប់យ៉ាងតែម្ដងហើយ ទាំងផ្ទះដ៏ស្រស់ស្អាតដែលមានពណ៌សរធំ តុបតែងបែបសាមញ្ញ ហើយបរិយាកាសត្រជាក់ត្រជុំកណ្ដាលធម្មជាតិ គ្រាន់តែមើលក៏យល់ថាស្រស់ស្រាយណាស់ហើយ

ហើយទាំងអស់នេះទាំងពីរនាក់ទៅសម្រាកលំហែរជាមួយគ្នានៅទៅនោះ ហើយជាក់ស្ដែងកំលោះ  Mark បានផុសរូបភាពនាំគ្នាទៅមើលសួនបន្លែជុំវិញផ្ទះ ដែលទាំងគូបានជួយគ្នាដាំដុះ ហើយពេលនេះក៏ចេញផ្លែចេញផ្កាយ៉ាងស្រស់ស្អាត បន្លែស្រស់គួឲ្យចង់ញុំា ដោយ  Mark បានផុសឃ្លាថា “ល្ងាចណាស់ហើយ….ជីវិតមានតែប៉ុណ្ណឹងឯង” ចំណែកខាងស្រីស្អាត Kimberly នៅចូលទៅ comment បែបគួឲ្យស្រលាញ់ទៀតថា “ក្រអូបក្លិនអាចម៌មាន់ត្រជាក់ចិត្តណាស់” 

After Footer (Active) - damrei Mr1 Zone2

ជាចំណែកមួយនៃក្ដីសុខតិចតូច នៅផ្ទះ Khao Yai  ជាមួយនិងបរិយាកាសពេលល្ងាចត្រជាក់ Mark – Kimberly ជួយគ្នាប៉ះបន្លែ ពិតជារូបភាពបែបសាមញ្ញតែគួឲ្យស្រលាញ់ខ្លាំងណាស់គូនេះ

អត្ថបទដោយ​ : នីត្តា