ស្នេហាជិត២០ឆ្នាំរបស់ Anne និងគូស្នេហ៍នៅតែផ្អែមល្ហែមនិងគ្នាខ្លាំងដដែល!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាសម្ដែងថៃស្រីជើងចាស់ Anne Thongprasom ហើយ ដែលសព្វថ្ងៃនេះមិនត្រឹមតែជាតារាសម្ដែងនោះទេ ហើយក៏ជាអ្នកដឹកនាំរឿងម្នាក់ផងដែរ ហើយបើនិយាយពីទំនាក់ទំនងស្នេហារវាងតារាស្រីរូបនេះនិងគូស្នេហ៍វិញ បើគិតមកដល់សព្វថ្ងៃនេះរយៈពេល១៧ឆ្នាំហើយ។

ក្នុងនោះផងដែរ អ្វីដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល គឺទំនាក់ទំនងស្នេហារបស់តារាស្រីរូបនេះ និងគូស្នេហ៍នៅតែផ្អែមល្ហែមនិងគ្នាខ្លាំងដដែល ថ្វីត្បិតតែមិនទាន់គិតគូរឿងរៀបអាពាហ៍ពិពាហ៍និងគ្នាក៏ពិតមែន ហើយកន្លងមក គ្រប់គ្នាតែងតែឃើញអ្នកទាំងពីរចំណាយពេលវេលាដ៏មានន័យបង្កើតភាពស្និតស្នាលនិងគ្នាជារឿយៗទៀតផង។

តាមរយៈសកម្មភាពមួយនេះ ហ្វេនៗជាច្រើនពិតជារំភើបចិត្ត ព្រោះឃើញគូស្នេហ៍ចាស់ទុំមួយគូនេះ កាន់តែផ្អែមល្ហែមនិងគ្នាខ្លាំងឡើងៗ  ពីមួយថ្ងៃទៅមួយថ្ងៃ៕ តោះ! ចង់ជ្រាបកាន់តែច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ៖ស៊ីវលី