ទីបំផុតរកឃើញនារីក្នុងដួងចិត្តហើយ! Boy Pakorn សារភាពថាលួចស្រលាញ់ Diana ប្អូនៗពេញចិត្តគាំទ្រខ្លាំងថែមទាំងប្រាប់ថាម្នាក់នេះ…..! មានរូបភាព

នៅក្នុងវិស័យសិល្បៈមកជាយូប៉ុន្ដែមិនសូវជាមានពត៌មានរឿងស្នេហាមកបង្ហាញឲ្យឃើញសោះ សម្រាប់តារាសម្ដែងប្រុសអារម្មណ៍ល្អ Boy Pakorn ថ្វីត្បិតតែមានពត៌មានរឿងចាប់គូផ្គូរផ្គងជាមួយនិងតារាស្រីល្បីឈ្មោះជាច្រើននាក់ តែក៏មិនមានអ្នកណាម្នាក់ដែលបានក្លាយជានារីក្នុងដួងចិត្តពិតប្រាកដម្នាក់ណាសោះ សូម្បីតែហ្វេនៗអ្នកគាំទ្រមានទាំងភ្នាល់មានទាំងគាំទ្រតែគ្មានលទ្ធផល

ប៉ុន្ដែជាក់ស្ដែង Boy Pakorn ក៏បានបែកអាថ៌កំបាំងនៅក្នុងកម្មវិធី ទីថាយគ្រួ បន្ទាប់ពីជីកសួរដល់នារីដែលលួចចូលចិត្តគឺជាតារាជាតួឯក ថែមទាំងលើកនេះមាន Great Warintorn មិត្តសម្លាញ់ជាអ្នកលាក់រឿងអាថ៌កំបាំងបានខ្សឹមប្រាប់ក្រុមការងាររួចហើយថាជាអ្នកណា ធ្វើឲ្យកំលោះ Boy ត្រូវសារភាពបែបអស់ពីពោះថានារីម្នាក់និងគឺតារាសម្ដែងស្រីកូនកាត់មុខស្រួចៗ Diana Flipo និងឯង

After Footer (Active) - damrei Mr1 Zone2

ដោយកំលោះ Boy នៅនិយាយបើកចិត្តទៀតថា ” Diana ក៏ដូចជាយើងលួចពេញចិត្តគាត់ គាត់សុភាពរាបរយត្រឹមត្រូវគួឲ្យស្រលាញ់ តែយើងក៏មិនបានជាញ៉ែអីដែរ មានន័យថា គឺនៅមិនទាន់ ហើយក៏មិនដឹងដូចគ្នា ខ្ញុំហើយនិង Great និយាយគ្នាថាពេញចិត្តអ្នកណាក៏និយាយគ្នា Great ជាមិត្តដែលអាចនិយាយរឿងនេះបាន”

ហើយនៅពេលសួរដល់ Chip Pee Sirin តារាស្រីចាប់គូដែលអ្នកគាំទ្រ បានជម្រុញនិងគាំទ្រឲ្យក្លាយជាគូពិតប្រាកដ កំលោះ Boy ឆ្លើយតបភ្លាមៗថាជាមួយនិង Chip Pee អត់មានអ្វីទេ ជាប្អូនស្រីថតរឿងជាមួយគ្នា ធ្វើការជាមួយគ្នាក៏គ្រាន់តែស្និតគ្នាប៉ុណ្ណោះ ញោះគ្នាលេងផុសរូបគ្នាលេងតែប៉ុណ្ណឹងឯង នៅពេលនេះបញ្ជាក់ថានៅទំនេរបាត

អត្ថបទដោយ​ : នីត្តា