រឿងកាន់តែធំហើយ! ទោះ សេង រដ្ឋា ប្រកាសលាលែងពីតំណែង តែបើមិនចូលខ្លួនដោះស្រាយទេ ខាងក្រុមហ៊ុននឹង….!

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយ អំពីរឿងរ៉ាវដែលថា Miss Grand Cambodia ២០២០ មានបញ្ហាជាមួយនិងក្រុមហ៊ុមមហាហង្ស ហើយថែមទាំងប្រកាសលាលែងពីតំណែង Miss Grand នេះថែមទៀតផង។

យ៉ាងណាមិញ រឿងរ៉ាវនៅមិនទាន់ចប់ទេ ខណៈប៉ុន្មានម៉ោងមុននេះ ផេក Miss Grand Cambodia បានបង្ហោះសារទាក់ទងនឹង រឿងកញ្ញា សេង រដ្ឋា បើមិនព្រមចូលខ្លួនដោះស្រាយបញ្ហា តាមសន្តិវិធីនោះទេ ខាងក្រុមហ៊ុននិងធ្វើបានច្បាប់ហើយ ដោយក្នុងនោះ ផេក Miss Grand Cambodia បានសរសេរថា៖

«ដោយសារមើលឃើញថាកញ្ញា សេង រដ្ឋា មិនចូលខ្លួនមកដោះស្រាយដោយសន្តិវិធីតាមលិខិតអញ្ជើញរបស់ក្រុមហ៊ុននោះទេ ពេលនេះមេធាវីខាងក្រុមហ៊ុនបានចេញលិខិតកោះហៅកញ្ញា សេង រដ្ឋា ជាលើកទី២ នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២ រសៀល មកជួបនៅការិយាល័យ ផលិតកម្ម មហាហង្ស ដើម្បីរកដំណោះស្រាយរួមគ្នាដោយសន្តិវិធី ពីព្រោះតែក្រុមហ៊ុនមិនចង់អោយមានរឿងវែងឆ្ងាយ ប្រសិនបើកញ្ញា សេង រដ្ឋា នៅតែមិនផ្តល់កិត្តិយសជូនក្រុម ហ៊ុនដើម្បីចូលខ្លួនមកសម្របសម្រួលទេ ក្រុមហ៊ុននឹងធ្វើការ តាមនិតិវិធីផ្លូវច្បាប់។បញ្ជាក់: រាល់ព័ត៌មានទាំងអស់ បើសិនជាមានអ្វីប្រែប្រួលយើងនឹងផុសជូនដំណឹងតាមរយៈផេកផ្លូវការនេះ»៕

After Footer (Active) - damrei Mr1 Zone2

សូមទស្សនារូបភាពដូចខាងក្រោមនេះ៖

អត្ថបទដោយ៖ស៊ីវលី