ថ្វីត្បិតតែមេម៉ាយកូនមែនពិតតែ Aff-Taksaorn ហិលមិនចាញ់ខ្ចីទេស្ទាយតុបតែងខ្លួនស្អាតមធ្យមទេតែងំត្រង់ Caption រកអ្នក……! មានរូបភាព

ធ្វើឲ្យអ្នកគាំទ្រនាំគ្នាភ្ញាក់ភ្នែកភ្ញាក់អារម្មណ៍ជាខ្លាំង នៅពេលដែលអ្នកម៉ាក់រូបស្រស់យ៉ាង Aff-Taksaorn បានចេញមកផុសរូបភាពដ៏ស្រស់ស្អាតពោរពេញទៅដោយគ្រប់រសជាតិផ្អែមជូរហិល ជាមួយនិងឈុតប៉ោងស្មាខ្លីក្រោម អង្គុយផុសស្ទាយនៅលើជណ្ដើរ បង្ហាញជើងដ៏ស្រលូនស ខ្ចីបែបស៊ិចស៊ីតិចៗដែលមកព្រមជាមួយនិងឃ្លាដ៏មានន័យ

រឿងនេះបានធ្វើឲ្យគ្រប់គ្នាទាំងញញឹមទាំងសើចទៅជាមួយនិងស្ទាយការតែងខ្លួនរបស់អ្នកម៉ាក់ Aff-Taksaorn ដែលមិនសូវជាបានឃើញស្ទាយបែបនេះពីមុនទេ ហើយគ្រប់គ្នាក៏សើចមិនស្ទើរនៅពេលបានអានឃ្លាដែលអ្នកសរសេរមកដូចគ្នាថា “មើលអ្នកខ្លះស្វាគមន៍ សូមធ្វើឲ្យខ្ញុំបាត់ឯកាបន្ទិចទៅមើល”

អាចនិយាយបានថារឿងនេះ អានឃ្លាចប់ហើយ ត្រូវត្រលប់ទៅមើលគណនីសារជាថ្មីថា តើជារបស់អ្នកម៉ាក់មែនឬមិនមែន

អត្ថបទដោយ : នីត្តា