Margie លួចមើលគណនីលុយរបស់ Pok ការពិតត្រូវលាតត្រដាងឡើងដល់ថ្នាក់ស្វាមីសោកស្ដាយ…! មានរូបភាព

Margie បានលួចបើកមើលបញ្ចើរលុយរបស់ស្វាមី ប្រពន្ធលួចរអ៊ូៗនៅពេលស្វាមីមកសុំទិញម៉ូតូថ្មីមួយគ្រឿង ឆ្នាំមុនក៏ទើបតែទិញ Lamborghini ទិញរបស់របរស្បែកជើង ខោវអាវជាច្រើន នៅសុខៗក៏មានអ្នកដឹករបស់មកឲ្យ ឆ្ងល់ថាបានលុយមកពីណា

“ការប្រគុំតន្ដ្រីក៏គ្មាន ការងារត្រូវបានលុបចោលទាំងអស់ ខ្លាចណាស់ទុកលុយយ៉ាងម៉េចកូនក៏ចាប់ផ្ដើមធំហើយ បន្ទិចទៀតនិងចូលរៀន ហើយនៅមានច្រើនទៀត សុំមើលបញ្ចើរសន្សំលុយតិច” Margie ឃើញហើយភ្ញាក់ផ្អើលដល់ថ្នាក់និយាយថាមនុស្សស្អីសៀវភៅបញ្ចើរលុយច្រើនយ៉ាងនេះ

After Footer (Active) - damrei Mr1 Zone2

បន្ទាប់ពីបើកមើលសៀវភៅបញ្ចើរលុយរបស់ស្វាមីម្ដងមួយៗហើយស្រាប់តែភរិយាបើកភ្នែកធំៗ ព្រោះឃើញលុយសន្សំនៅក្នុងបញ្ចើរ 6ម៉ឺន ភរិយាដល់ថ្នាក់ប្រាប់ថាដកដង្ហើមមិនចង់ចេញ បើកមើលសៀវភៅបញ្ចើរផ្សេងៗទៀត ភរិយាដល់ថ្នាក់ស្រែក “ចង់ទៅអូសកចេញពីបន្ទប់ទឹកភ្លាមៗពិតមែន ផ្ញើរមានមិនប៉ុន្មាន តែក្រៅពីនិង ដក ដក ដកៗៗៗៗៗ”

បើកមើលមួយទៀតឃើញដកលុយ 8.7ម៉ឺន រអ៊ូភ្លាមៗៗ “ធ្វើកម្មវិធីតាំងតែពី 4-5ឆ្នាំមានលុយសន្សំត្រឹមតែ  87,000 , 80,000 , 60,000 , សែន នៅមិនទាន់ដល់លានផងនិង” បើកមើលមួយទៀតហើយប្រាប់ថា “រាងធូរចិត្តបន្ទិចព្រោះឃើញមានលុយ 1.4លាន”

មុននិងស្វាមីចេញពីបន្ទប់ទឹកវិញលួចស្រែកថា “មកថតស្អីគេបងសម្លាញ់” Margieសួរស្វាមី “សៀវភៅបញ្ចើរដំបូងបើកមកមាន 60,000បាត ឆ្គួតមែនទេប្រើលុយអស់ច្រើនណាស់ បានលុយមកពីណាបង់រំលស់ឡាន ធ្វើកម្មវិធីឡើងយូរទារសន្សំលុយបានតែប៉ុណ្ណឹង”

មានប្រកែកគ្នាតិចៗ Pok ប្រាប់ភរិយា “បែបនេះមិនអូខេអូនមករវល់អីនិងបញ្ចើរលុយបងបែបនេះមិនបានទេ តំបន់នេះត្រូវហាម អូនមិនគួមករុករានដែនដីបង”

ប្រពន្ធប្រកែកថា “ត្រូវតែរមាស់ព្រោះទិញរបស់អស់ច្រើនណាស់ កូនចាប់ផ្ដើមធំៗហើយណា តិចទៀតចូលរៀន ត្រូវទិញរបស់របរ ដល់ពេលចង់បាន IPad ត្រូវឲ្យធ្វើយ៉ាងម៉េច កម្មវិធីថតមក 4-5ឆ្នាំភ្ញៀវជាច្រើនហើយយកលុយទៅទុកនៅឯណា”

រឿងនេះ Pok មានដ្រាម៉ានិយាយថា ខូចចិត្តដែលប្រពន្ធនិយាយបែបនេះ “គិតថាខ្ញុំជាមនុស្សមិនបានការមែន គិតថាខ្ញុំមិនមានទំនួលខុសត្រូវមែន និយាយឲ្យអស់ខ្ញុំខូចចិត្ត” ប្រពន្ធប្រញាប់ប្រាប់ថា “ដឹងថាជាមនុស្សសន្សំសំចៃ តែខ្ញុំក៏ខូចចិត្តណាបើកមកឃើញតែ 60,000 ត្រូវយល់ពីខ្ញុំខ្លះ ហើយបងធ្វើមុខបែបនេះ បន្ទិចទៀតបងក៏និងសម្លាប់ខ្ញុំ ទៅរវល់និងរឿងរបស់គេធ្វើអី”

Pok នៅដ្រាម៉ានិយាយខ្លាំងៗទៀតថា “ជាដំបូង អូនមករើរបស់ខ្ញុំធ្វើអ្វី លំដាប់ទីពីរ ខ្ញុំខូចចិត្តអូនគិតថាខ្ញុំមើលថែគ្រួសារមិនបាន” Margie បញ្ជាក់ថាមិនបាននិយាយថាមើលថែគ្រួសារមិនបាន ខ្លាចប្រើលុយច្រើន ពេលនេះកូវីដ យើងត្រូវចាំទុកជានិច្ច ហើយម៉ូតូចង់យ៉ាងម៉េច សរុបថាយកទេ មុននិងស្វាមីបញ្ជាក់អះអាងដោយសម្លេងតិចៗថា “យក” រឿងនេះសូមតាមដានបន្តទៀត សៀវភៅបញ្ចើរលុយនៅបើកមិនទាន់អស់

អត្ថបទដោយ : នីត្តា