ជាការពិតណាស់ នៅសល់រយៈពេលតែប៉ុន្មានខែទៀតប៉ុនណោះ តារាសម្ដែងថៃស្រីសំបូរប្រជាប្រិយភាព Sririta Jensen និងស្វាមី នឹងទទួលបានចំណងដៃកូនដំបូងរបស់ខ្លួនហើយ ហើយក៏ជាថ្ងៃដែលហ្វេនៗគ្រប់គ្នាចង់ឃើញដែរ។

យ៉ាងណាមិញ ស្របពេលថ្ងៃសម្រាលកាន់តែខិតជិតមកដល់ តារាស្រីរូបនេះ ក៏បានដឹកដៃគ្នាជាមួយស្វាមី ទៅលេងតំបន់មាត់សមុទ្រ និងបានថតរូបគ្នាជាមួយគ្នាយ៉ាងផ្អែមល្ហែម មើលទៅពិតជាមានសេចក្ដីសុខខ្លាំងណាស់។
មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនោះ ហ្វេនៗជាច្រើនក៏កាន់តែសរសើរតារាស្រីរូបនេះ និងស្វាមីកាន់តែផ្អែមល្ហែមនិងគ្នាខ្លាំងឡើងៗ ខណៈកូនក្នុងផ្ទៃក៏កាន់តែលូតលាស់ជិតសម្រាលផងដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖






អត្ថបទដោយ៖ស៊ីវលី