អាចចាត់ទុកថាជាគ្រួសារមួយដែលជាសំណព្វចិត្តរបស់បណ្ដារជនជាច្រើនតាំងពីសម័យអ្នកម៉ាក់យ៉ាង Chompoo Araya រហូតមកដល់សម័យកូនប្រុសភ្លោះទាំងពីរ Shayfa-Phayu ដែលពីមួយថ្ងៃទៅមួយកាន់តែគួឲ្យស្រលាញ់ឡើងហើយភាពរពឹសលេងច្រើនរបស់ទាំងគូបងប្អូនបានក្លាយទៅជាសំណព្វចិត្តរបស់ហ្វេនៗអស់ទៅហើយ

ជាក់ស្ដែង Chompoo Araya បានបង្ហាញរូបភាពរបស់កូនភ្លោះតែជាកូនប្អូន Phayu ដែលកំពុងតែជិះកង់ដែលមានកង់ 4បង្អួតសមត្ថភាពយ៉ាងស្ទាត់ជំនាញ តែនៅពេលម៉ាក់ Chompoo បានបង្ហាញឲ្យឃើញជើងដ៏តូចរបស់អ្នកកំលោះតូចដែលបានផ្លាស់ប្ដូរទៅជាពណ៌ខ្មៅដោយការជាន់ថ្នល់និងមិនព្រមពាក់ស្បែកជើងហើយក៏ធ្វើឲ្យអ្នកដែលបានឃើញចង់ខ្យល់ចាប់ជំនួស
ហើយរឿងនេះហ្វេនៗដែលបានឃើញក៏ចូលទៅចុចឡាយហើយសរសើរពីការចិញ្ចឹមមើលថែកូនៗ របស់ Chompoo ដែលបណ្ដោយឲ្យលេងដីតាមធម្មជាតិតាមភាសារបស់ក្មេងៗទូទៅបានយ៉ាងពេលទំហឹងតែម្ដង
អត្ថបទដោយ : នីត្តា







