Great Warintorn មិនរស់ទេ! ផុសរូបអង្គុយញុំាសាច់អាំងតែអ្នកគាំទ្រចាប់អារម្មណ៍ខុសចំណុចកាបូបមនុស្សស្រីខាងក្រោយជា….! មានរូបភាព

តាំងចិត្តថាផុសរូបថតឲ្យគេឯងហូរទឹកមាត់ដោយមុខម្ហូបសាច់អាំង​ តែបែរជាធ្វើឲ្យតារាប្រុសរូបសង្ហាអារម្មណ៍ល្អយ៉ាង Great ត្រូវគេចាប់បានរឿងបង្កើតចម្ងល់ រហូតត្រូវជាប់ថេក #កាបូបម៉ាក់ កាត់ផ្ដាច់ការបង្អាប់ខ្លាំង

ទាំងអស់នេះក៏ដោយសារតែរូបភាពជាក់ស្ដែងដែលសាម៉ីខ្លួនយកមកផុសនៅក្នុង IG ឈ្មោះ  @great_rider10 ខណៈកំពុងអង្គុយតាំងចិត្តញុំាសាច់អាំងយា៉ងឆ្ងាញ់ ព្រមទាំងការតែងអង្គទ្រង់គ្រឿងការពារយ៉ាងសង្ហា បែបគ្រប់គ្រឿង តែប្រាកដឲ្យឃើញថាមានចំណុចផ្សេងទៀតដែលធ្វើឲ្យគ្រប់គ្នាត្រូវប្រញាប់ពិនិត្យមើលជាបន្ទាន់ និងក៏គឺកាបូបមនុស្សស្រីទាន់សម័យតម្លៃថ្លៃដែលដាក់នៅពីក្រោយអ្នកកំលោះ

After Footer (Active) - damrei Mr1 Zone2

រហូតក្លាយទៅជាហេតុឲ្យមិត្តៗដែលកំពុងតែចាំមើលចន្លោះនេះយូរមកហើយ រួមចិត្តរួមថ្លើមគ្នាចូលទៅ comment បង្កើតសំណើចថា “កាបូបរបស់អ្នកណាគេនិង” , “របស់ម៉ាក់មែនអត់” , “ក្ដៅខ្លួនមែន” 

អាចនិយាយបានថារឿងនេះទោះបីជា Great ដឹងថាជាការបង្អាប់ ក៏ប្រញាប់ដាក់ថេកកាត់មុខការពារខ្លួនជាមុន តែមើលទៅក៏ដូចជារត់មិនរួចពីរការជីកកកាយរបស់មិត្តភ័ក្ដដែលកំពុងព្រួតគ្នាញោះ

អត្ថបទដោយ : នីត្តា