Ta TV Pool បើកកកាយម្ដងទៀត! ចង់គាំងអ្នកឆ្លងកូវីដ-19 ក្លែងបន្លំពេលវេលា Aum មិនឲ្យចូលរួមថ្ងៃកំណើត!! មានរូបភាព
ស្ថានភាពកូវីដ-19 កំពុងតែរាតត្បាតគួឲ្យបារម្ភ ជាក់ស្ដែង Ta TV Pool អ្នកអានពត៌មានសិល្បៈល្បីឈ្មោះបានចេញមកបង្ហើបចំណុចសំខាន់ សុំជីកកកាយម្ដងទៀតចំពោះករណីថា អ្នកណាអើយ ជាប្អូនម្នាក់ដេលមិនបានទៅចូលរួមពិធីជបលៀងថ្ងៃកំណើតរបស់ Aum Patcharapa ព្រោះតែតារាស្រីមិនព្រមឲ្យចូលរួមក្នុងកម្មវិធី នៅពេលមានឆ្លងមេរោគកូវីដតែមិនព្រមទៅពិនិត្យ ថែមទាំង timeline ដែលចេញមកនិងក៏ក្លែងក្លាយទាំងអស់

ដោយមានការនិយាយលម្អិតតាមរយៈកម្មវិធី Mouth fun itchy mouth ថា “មានអ្នកខលមកសុំមិនឲ្យនិយាយកាពិតបានអត់ មិនឲ្យនិយាយការពិតបានទេថាវាកើតរឿងអ្វី ដោយការពិតនិងវាយ៉ាប់មែនទែន ហើយអ្វីដែលយើងឃើញតាមការផ្សព្វផ្សាយនិងជារឿងក្លែងក្លាយទាំងអស់ ប៉ុណ្ណឹងមិនគ្រប់គ្រាន់ទេ ហើយដូចដែលយើងបានឃើញយោងទៅតាមប្រព័ន្ធផ្សព្វផ្សាយករណីខ្លះគឺក្លែងក្លាយទាំងស្រុង អ្នកខ្លះដែលប្រាប់ថាមិនធ្លាប់ជួបគ្នា សុំទោសណាចា មានអ្នកឃើញថានៅជាមួយគ្នា អ្វីដែលសំខាន់មិនបានពាក់ម៉ាស់ទៀតផង
អ្នកខ្លះចេញទៅនេះចេញទៅនោះ តែអធ្យាស្រ័យពេលវេលាបានបាត់ទៅជាច្រើនហេតុការណ៍ បងប្អូនសាកសង្កេតឲ្យល្អមើលថាមានប្អូនម្នាក់មិនបានចូលរួមកម្មវិធីថ្ងៃកំណើត Aum Patcharapa ហើយក៏ដឹងច្បាស់ថាខ្លួនឯងមានឆ្លងកូវីដ តែមិនព្រមទៅពិនិត្យ ព្រោះថាមានអ្នកទៅប្រាប់ហើយថាខ្លួនឯងជាប់កូវីដ មិនមែនត្រឹមតែជាការដាស់តឿនតែប្រាប់តែម្ដងថាឯងឆ្លងកូវីដ

រហូតដល់ថ្នាក់មានម្នាក់ដែលគាត់គោរពខ្លាំង ប្រាប់ថា “បើហែងមិនទៅពិនិត្យទេ អញមិនឲ្យចូលរួមថ្ងៃកំណើត” ទើបជាចាប់ផ្ដើមព្រមទៅពិនិត្យ ហើយក៏ឃើញថាឆ្លងមកជាយូរហើយដែរ ហើយមិនមែនចង់និយាយ តែមានអ្នកដែលយើងគោរពសុំឲ្យមកនិយាយ ម្នាក់នេះបានឆ្លងកូវីដមកជាយូរហើយ តែរឹងចចេសគេចទៅនេះទៅនោះ ចំពោះមូលហេតុដែលឆ្លងនិងបើអ្នកគ្រប់គ្នាដឹងច្បាស់ជាគាំងនិយាយលែងចេញ!!”
រឿងនេះធ្វើឲ្យអ្នកបណ្ដាញសង្គមដៅប្រហែលៗថាអ្នកដែល Ta TV Pool និយាយដល់និងគឺជាដែលមានពត៌មានថាឆ្លងកូវីដថ្មីនិងឯង តែក៏នៅមានមួយផ្នែកទៀត ប្រសិនបើមានផ្ទុកតាំងតែថ្ងៃកំណើតរបស់ Aum ពិតមែនបានន័យថាវាយូរណាស់ហើយដែរ ព្រោះតាំងតែពីដើមខែធ្នូឆ្នាំមុនមកម្ល៉េស
អត្ថបទដោយ : នីត្តា









