ផ្ទុះការចាប់អារម្មណ៍ទំនាក់ទំនង Dan-Pattie បាត់ស្ងាត់ឈឹងពីបណ្ដាញសង្គមអ្នកគាំទ្រសង្ស័យថាបែកគ្នាបែប….! មានរូបភាព

អាចនិយាយបានថាជាគូដែលទាក់ទងគ្នាមកជាយូរសម្រាប់ Dan Worrawech និងកញ្ញា Pattie Ungsumalynn ហើយក៏ជាគូដែលគ្រប់គ្នាជម្រុញឲ្យមានរឿងរៀបការផងដែរ

តែមិនដឹងថាពេលនេះទំនាក់ទំនងមានបញ្ហាឬយ៉ាងណា នៅពេលមានអ្នកគាំទ្រសង្ស័យ បន្ទាប់ពី YouTube channel “DanPattie Reality” ដែលធ្វើរួមគ្នាបានស្ងាត់បាត់ឈឹងគ្មានការផុសអ្វីតាំងតែពីថ្អៃទី 22 ធ្នូ ឆ្នាំមុនមកម្ល៉េស

After Footer (Active) - damrei Mr1 Zone2

រឿងនេះមានអ្នកបណ្ដាញសង្គមគិតថា ពត៌មានចចាមរ៉ាបដែលនិយាយថា មានតារាមួយគូ កំពុងចែកផ្លូវគ្នាដោយស្ងាត់ៗ និងគឺជាគូរបស់ Dan-Pattie មែនដែរឬទេ

តែយ៉ាងណាក្ដីរឿងនេះពិតឬអត់ ឬមួយត្រឹមតែជាការនិយាយតៗគ្នារងចាំឲ្យទាំងពីរនាក់ចេញមកនិយាយដោយខ្លួនឯងទៅចុះ

អត្ថបទដោយ : នីត្តា