រូបភាពគូរបស់ Dan-Pattie កាលពី 2ខែមុនមិន comment មិន like ឬមួយបញ្ចាក់ថាទាំងពីរនាក់ពិតជាបែកគ្នាមែន!! មានរូបភាព

Dan-Pattie ជាគូស្នេហ៍ចែកផ្លូវគ្នាបែបស្ងាត់ពិតមែនដែរទេ ក្នុង​ IG របស់អ្នកទាំងពីរគ្មានរូបគូ គ្មាន comment ជាច្រើនខែមកហើយ

អាចនិយាយបានថាពេលនេះធ្វើឲ្យហ្វេនៗអ្នកគាំទ្ររបស់អ្នកទាំងពីរកំពុងជ្រួលច្របល់ព្រោះជាគូដែលជាទីចប់អារម្មណ៍ថាជាគូស្នេហ៍ដែលបែកគ្នាជាសំងាត់ ព្រោះអ្នកគាំទ្រតាមដាន DanPattieTV យូធូបដែលអ្នកទាំងពីរបានធ្វើឡើងជាមួយគ្នាលែងមានវីឌីអូផុសប្រហែលជាមួយខែហើយ រហូតមានអ្នកគាំទ្រខ្វាយខ្វល់ជាច្រើន

After Footer (Active) - damrei Mr1 Zone2

ក្រៅពីគ្មានវីឌីអូថ្មីៗហើយ នៅក្នុង IG របស់ទាំងសងខាងក៏ស្ងប់ស្ងាត់ព្រោះរូបភាពចុងក្រោយរបស់ Dan ផុសតាំងតែពី5 សប្ដាហ៍មកហើយជារូបភាពគូនិងកូនភ្លោះទាំងពីររបស់ Beam Kawee ចាប់ពីពេលនិងមកចូលទៅមើលខាង  Pattie ជារូបដែលផុសតាំងពីរ 1ខែមុនម្ល៉េស

អាចនិយាយបានថាគ្មានការ comment គ្មានការចុចឡាយ គ្មានការបង្អាប់គ្នាកលេងទៅវិញទៅមកមកជាយូរជាច្រើនខែមកហើយ

ទាំងអស់នេះគិតថាទាំងពីរនាក់អាចជារវល់ឬស្ថានភាពកូវីដកំពុងរាតត្បាតទើបធ្វើឲ្យខកខានមិនអាចធ្វើដំណើរកំសាន្ដឬមួយជួបគ្នាបានញឹកញាប់ក៏ថាបានដែរ ប្រហែលជាបែបនិងច្រើនជាង សរុបមកស្ងាត់ៗបែបនេះហ្វេនៗអារម្មណ៍មិនសូវជាល្អប៉ុន្មានទេផុសរូបដើម្បីបញ្ចាក់ពាក្យចចាមរ៉ាមនេះឆាប់ៗណាចា ចង់ឃើញសកម្មភាពផ្អែមល្ហែមគួឲ្យស្រលាញ់ៗ

អត្ថបទដោយ : នីត្តា