ទីបំផុតអ្នកគ្រប់គ្រងផ្ទាល់ខ្លួនរបស់ Dan-Pattie បានចេញមកបញ្ជាក់និងអធិប្បាយរឿងរ៉ាវស្នេហារបស់អ្នកទាំងពីរថា….! មានរូបភាព
អ្នកគ្រប់គ្រងផ្ទាល់ខ្លួន Dan-Pattie បានឆ្លើយតបពីឋានៈរបស់អ្នកទាំងពីរថានៅតែមានអារម្មណ៍ល្អនិងស្រលាញ់គ្នាដូចដើម មិនមានអ្វីផ្លាស់ប្ដូរឡើយ មួយរយៈនេះ Dan រវល់និងរឿងការងារថតរឿង

ក្លាយទៅជាគូដែលមានការសង្ស័យថាបែកគ្នាបែបស្ងាត់ៗសម្រាប់គូរបស់ Dan-Pattie មូលហេតុព្រោះតែបាត់ស្ងាត់គ្មានសកម្មភាពអ្វីសោះនៅក្នុងអនឡាយហើយក៏គ្មានវីឌីអូថ្មីក្នុងយូធូប DanPattieTV ក៏គ្មានអ្វីថ្មីៗចេញមកបង្ហាញឲ្យឃើញ រួមទាំងរូបភាពគូផងដែរ មានតែរូបផុសចុងក្រោយបំផុតតាំងតែពី 2ខែមុនមកម្ល៉េស
ជាក់ស្ដែងខាងអ្នកគ្រប់គ្រងផ្ទាល់ខ្លួនរបស់អ្នកទាំងពីរ បានចេញមកប្រាប់ថាឋានៈទាំងគូនៅល្អដូចដើម មួយរយៈឃ្លាតឆ្ងាយស្ងាត់បាត់ដំណឹងព្រោះ Dan របស់ជាមួយនិងការងារខ្លាំង ប៉ុន្ដែអ្នកទាំងពីរនៅតែមានពេលជួបគ្នាដូចដើម អូយតែប៉ុណ្ណោះហ្វេនធូរទ្រូងហើយ
អត្ថបទដោយ : នីត្តា









