កញ្ញា រ៉ូស ថាមិនព្រមសុំទោសនិងមិនខ្វល់រឿងអ្នកលក់អនឡាញ Ah Gi ចោទប្រកាន់នាងឡើយព្រោះ…

ភ្នំពេញ៖ ពិតជារឿងមួយគួរអស់សំណើចមែន ហើយក៏មិនដែលឃើញចំពោះករណីអ្នកលក់ឡាញជេរប្រមាថគេលើហ្វេសប៊ុកហើយថែមទាំងធ្វើសន្នីសីទកាសែតគំរាមប្តឹងគេចូលគុកប្រសិនបើចេញមុខសុំទោសក្នុងរយៈពេល៤៨ម៉ោងនោះ។

ទន្ទឹមនោះផងដែរកញ្ញា រ៉ូស បានធ្វើសន្និសីទកាសែតមួយផងដែរចំពោះករណីខាងលើនេះ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅភោជនីយដ្ឋានសាច់អាំងឡាវ ដោយនាងបានប្រាប់ដំណើររឿង ឱ្យដឹងថា នាងមិនដែលស្គាល់ក្រុមអ្នកលក់អនឡាញដែលជាពីរនាក់បងប្អូននោះឡើយ ហើយនាងក៏មិនដែលរឿងមានអ្វីទៅពាក់ព័ន្ធ ជម្លោះបង្កទាស់ដាក់គ្នាឡើយ។ អ្នកលក់អនឡាញពីរនាក់បងប្អូននោះ មិនមែនប្រមាថនាងនៅពេលនេះ តាំងតែពេល៣មុនក៏ធ្លាប់ប្រមាថ ម្តងហើយ។ នៅមានពេលមួយក៏បាន ឡាញ ជេរប្រមាថដល់ឪពុកម្តាយ ហើយនាងក៏យកវិឌីអូនោះទុកជាភស្តុងតាងដែរ។

After Footer (Active) - damrei Mr1 Zone2

កញ្ញា រ៉ូស បានប្រាប់ថា កន្លងមកយកនាងជាប្រធានបទនិយាយប្រមាថកន្លងមក នាងក៏មិនដែលតបឡើយ ទោះបីជាខឹងអន់ចិត្តយ៉ាងណាក៏ដោយ។ នៅពេលខ្លះក៏ពិបាកទទួលយកសម្តីក្រុមអ្នកលក់អនឡាញនេះ ដែលប្រមាថនាងធ្ងន់មិនសំចៃមាត់ ប៉ុន្តែនាងនៅតែមិនតប ហើយនាងសុខចិត្តទៅធ្វើបុណ្យដាក់ទាន ដើម្បីរំងាប់អារម្មណ៍ចំពោះរឿងបែបនេះ។

ទើបតែចេញបទ “ចេកខ្ចិះ” ហើយកញ្ញា រ៉ូស ក៏ស្រាប់តែរងការប្រមាថនិងជេរពីក្រុមអ្នកលក់អនឡាញ ហើយថែមគំរាមប្តឹងទៅលើក្នុងរយៈពេល២ថ្ងៃ ហើយបើគិតមកដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ គឺដល់ពេលល្មមដែលក្រុមអ្នកលក់អនឡាញពីរបងប្អូននេះ ចង់ប្តឹងរ៉ូស។ ក្នុងសន្នីសីទកាសែតនោះ កញ្ញា រ៉ូស និយាយដដែលហើយដដែលទៀត យ៉ាងជាក់ច្បាស់ថា នាងមិនព្រមសុំទោសឡើយ ព្រោះនាងគ្មានកំហុសនោះទេ នាងក៏មិនដែលនិយាយប្រមាថមើលងាយទៅលើក្រុមអ្នកលក់អនឡាញពីរបងប្អូននោះដែរ។

នាងក៏បង្ហើបដែរថា ប្រសិនបើប្តឹងនាងមែននោះ នាងក៏មិនស្ងាត់ទៀតដូចពេលនេះ គ៏នាងនឹងប្តឹងដូចគ្នា ដោយមានភស្តុតាងជាច្រើនក្នុងដៃរបស់នាង ហើយសូម្បីមហាជនទូរទៅក៏ដឹងដែរថា នរណាជាអ្នករករឿងប្រមាថ ឱ្យពិតប្រាកដនោះ។

ថ្លែងមុនបិទសន្នីសីទកាសែតនោះ កញ្ញា រ៉ូស ក៏បាននិយាយថា ថ្ងៃនេះនាងក៏ចង់សុំបញ្ចប់បញ្ហាជាមួយគ្នានឹងគ្នាតទៅទៀត បើទោះបីជាបញ្ហានោះ កើតចេញពីរឿងបែបណាក៏ដោយ ព្រោះនាងចង់បញ្ចប់ ដោយហយមួយជំហានរៀងៗខ្លួន ដើម្បីសុខទាំងអស់។ នាងថា យើងជាខ្មែរដូចគ្នា គួរហយមួយជំហានរៀងខ្លួន ផ្សះផ្សាយគ្នាក្នុងនាមជាខ្មែរដើម្បីជាគំរូក្មេងជំនាន់ក្រោយ។

ចំពោះករណីលើតារាសម្តែងកញ្ញា រ៉ូស កំពុងមានបញ្ហាប៉ះទង្គិចរវាងក្រុមអ្នកលក់អនឡាញនោះ ត្រូវបានមហាជនដឹងថា កញ្ញា រ៉ូស ត្រូវពីរនាក់បងប្អូនស្រីគឺ Ah Gi ជាអ្នកគំរាមប្តឹងនាងដោយទុកពេល៤៨ម៉ោងប្រសិនបើមិនសុំទោសនោះ ។ ពីរនាក់បងប្អូនស្រីគឺ Ah Gi បានធ្វើការឡាញវិឌីអូជាច្រើននិយាយពាក់ព័ន្ធទៅលើកញ្ញា រ៉ូស ខណៈភាគីម្ខាងទៀតកញ្ញា រ៉ូស ប្រើទំលាប់នៅស្ងៀម និងបកស្រាយឱ្យទស្សនិកជន មហាជន កុំយល់ច្រឡំទៅវិញ។

ប៉ុន្តែគេនៅមិនទាន់ដឹងថា ចំពោះករណីជម្លោះដៀមដាមគ្នា រវាងក្រុមអ្នកលក់អនឡាញពីរបងប្អូន អាជី និងកញ្ញា រ៉ូសនោះអាចបញ្ចប់ដោយបែបណា ឬ ប្តឹងផ្តល់គ្នាចូលតុលាការ ក៏មិនដឹងយ៉ាងម៉េចដែរ៕