កាលពីពេលថ្មីៗនេះតារាសម្ដែងប្រុសសំបូរប្រជាប្រិយភាពលោក Boy Pakorn បានសារភាពថា លោកពិតជាកោតសរសើរចំពោះតារាថៃស្រី Diana Flipo ដោយសារតែនាងស្លូតបូត និងគួរឱ្យស្រឡាញ់ ធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍ថា តារាប្រុសរូបនេះ កំពុងតែមានចិត្តស្រលាញ់ Diana ទៀតផង។
យ៉ាងណាមិញក្រោយពេលមានព័ត៌មានបែបនេះលេចលឺទៅ Diana ក៏ឆ្លើយថា Boy Pakorn មិនបានចែចង់នាងទេ ពួកគេគ្រាន់តែជាដៃគូសម្តែងនៅក្នុងផលិតកម្មកម្សាន្តជាមួយគ្នាតែប៉ុណ្ណោះ តែតារាស្រីរូបនេះក៏បានឆ្លើយនឹងសំណួរមួយទៀតដែរថា៖
«ប្រសិនបើ Boy Pakorn ចែចង់សុំស្រលាញ់នាង នាងមិនប្រកាន់ទេ ហើយនាងក៏មិនរារាំងខ្លួននាងពីស្នេហាដែរ»
ក្រោយពេលលឺបែបនេះ ហ្វេនៗជាច្រើនពិតជារំភើប និងចង់ឲ្យអ្នកទាំងពីរក្លាយជាគូស្នេហ៍និងគ្នាយ៉ាងខ្លាំងទៀតផង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖








អត្ថបទដោយ៖ស៊ីវលី