Taew Natthaporn ជួបរឿងរិះគន់ទៀតហើយ ផុសរូបនៅហាងកាហ្វេអ្នកគាំទ្រឆ្ងល់ថាត្រូវឃុំខ្លួនហេតុអ្វីមិននៅផ្ទះ?? មានរូបភាព

មានរឿងរ៉ាវដ្រាម៉ាត្រូវមកឈឺក្បាលគ្រប់សប្ដាហ៍មែនហើយ សម្រាប់តារាសម្ដែងស្រី Taew Natthaporn ព្រោះមិនថាសាម៉ីខ្លួនងាកខ្លួនទៅណាឬធ្វើអ្វី តែងតែមានរឿងរិះគន់ពីអ្នកបណ្ដាញសង្គមរហូត

ជាមួយគ្នានេះដែរជាមួយរូបភាពដែល Taew Natthaporn យកមកផុសនៅក្នុង IG ខណៈកំពុងអង្គុយនៅហាងកាហ្វេក្នុងស្ទាយស្អាតៗមានទាំង caption នៅក្នុងខាងក្រោយរូបភាពអធិប្បាយថា ជាការធ្វើដំណើរចេញពីកន្លែងស្នាក់ Swab Test ការធ្វើតេស្តការចម្លងមេរោគ តែទោះជាយ៉ាងណាក៏មានអ្នកបណ្ដាញសង្គមសង្ស័យចូលទៅ comment សួរជីកកកាយដូចពីពេលមុនៗក្នុងបំណងថា​ “ឃុំខ្លួនគ្រប់ 14ហើយឬ?”

After Footer (Active) - damrei Mr1 Zone2

ដោយរឿងនេះក្រៅពីមានអ្នកគាំទ្រ រួមជាមួយនិងអ្នកបណ្ដាញសង្គមផ្សេងៗទៀត ចូលមកជួយឆ្លើយតបនូវសំនួរខាងលើចំនួស Taew ជាច្រើនហើយ ចំណែកខាង Taew នាងក៏ចូលទៅសរសេរអធិប្បាយលម្អិតបន្ថែមឲ្យអ្នកបណ្ដាញសង្គមម្នាក់នេះបានយល់ទៀតផងដែរ “នៅឃុំខ្លួនមិនទាន់គ្រប់ចា តែថ្ងៃនេះចេញមក swab test លទ្ធផលអវិជ្ជមាន កម្មុងកាហ្វេ ហើយចាំថតរូបខាងក្រៅហាងចា”

ហើយសម្រាប់លទ្ធផលពិនិត្យជាក់ស្ដែងរបស់ Taew ដែលបង្ហាញនិងតាំងតែពីដឹងថា DJ matoom មានផ្ទុកកូវីដ-19 ហើយនៅតែអវីជ្ជមាន នៅពេលនេះនៅសល់តែ 3ថ្ងៃទៀតប៉ុណ្ណោះសម្រាប់កាឃុំខ្លួនរបស់ Taew 

អត្ថបទដោយ : នីត្តា