ក្លាយទៅជាការរិះគន់ថាចាស់ៗមិនចេះប្រដៅចឹងទៅ Captain Chonlathorn លេងជាមួយអូន Phayu តែប្រែក្លាយទៅជាការរិះគន់បន្ទាប់ពី Phayu លេងបែនេះ!! មានរូបភាព …..!មានរូបភាព
ពីវីឌីអូគួឲ្យស្រលាញ់របស់អូន Phayu តោងឡើងលើក្បាលលេងជាមួយនិង Captain Chonlathorn ក្លាយទៅជាការរិះគន់ នៅពេលមានអ្នក comment មិនយល់ថាគួឲ្យស្រលាញ់ទេ មនុស្សចាស់គួតែប្រៀនប្រដៅ តែក៏ជួបការវាយប្រហារត្រលប់រង្គើរអស់បណ្ដាញសង្គម

ជាវីឌីអូគួឲ្យខ្នាញ់ដែលធ្វើឲ្យហ្វេនៗ ញញឹមតាមជាមួយនិងសកម្មភាពពេលនេះ អូន Shayfa-Phayu កូនប្រុស Chompoo Araya លេងជាមួយ Captain Chonlathorn សង្សារបស់ Ploy មហាមិត្តរបស់ Chompoo ក្នុងវគ្គដែលអូន Phayu តោងឡើងលើក្បាល លេងក្បាលជាមួយជើង ដល់ថ្នាក់ខោទឹកនោមចំលើក្បាលពេញៗ ជាសេវាកម្មម៉ាស្សាដោយក្មួយៗ ដែលមិនដឹងថាជាការធ្វើឲ្យបាត់ហត់ឬមួយបន្ថែមឲ្យកាន់តែធ្ងន់ធ្ងរទេ
តែជាក់ស្ដែងក្លិបវីឌីអូបានក្លាយទៅជាប្រធានបទដ្រាម៉ា បន្ទាប់ពីមានមនុស្សជាច្រើនដែលបានមើលហើយយល់ថាគួឲ្យស្រលាញ់ដូចជាcomment របស់ផេកល្បី Little boy on the top of a cold mountain ដែលបានធ្វើសកម្មភាពនេះទៅចែកចាយ ហើយមានអ្នក comment ថា “ហេតុអ្វីយើងយល់ថាមិនគួឲ្យស្រលាញ់សោះជាមួយវីឌីអូមួយនេះ យើងគិតថាមនុស្សចាស់គួឲ្យប្រៀនប្រដៅក្មេងថាកុំឲ្យទៅតោងឡើងលេងក្បាលមនុស្សចាស់បែបនេះ យើងមិនសូវអូខេប៉ុន្មានទេជាមួយរូបភាពនេះ ដូចមនុស្សចាស់មិនប្រដៅក្មេងថាអ្វីគួធ្វើអ្វីមិនគួធ្វើ”
តែក៏មានអ្នក comment ឆ្លើយតបវិញជាច្រើនដោយមានទាំងអ្នកយក់ឃើញដូចខាងលើដែរព្រោះយល់ថាទោះជាក្មេងប៉ុណ្ណាក៏ត្រូវតែប្រដៅអ្វីគួធ្វើអ្វីមិនគួធ្វើ តែផ្សេងទៀតក៏យល់ថាក្មេងវាលេងក្បាលរបស់ Captain Chonlathorn មិនធ្ងន់ក្បាលរបស់អ្នកណាទេ យើងមិនគួចេះតែកាត់សេចក្ដីបែបនេះបែបនោះទេ
អត្ថបទដោយ : នីត្តា






