មង្គលការរលំ? Jak Jaan ផុសសោកសៅរឿងពិតឈឺចាប់មករហូតមិត្តៗនាំគ្នាផ្ដល់កំលាំងចិត្តពេលឃើញឃ្លានាងផុសថា…! មានរូបភាព
ជានារីម្នាក់ដែលមានអារម្មណ៍ល្អ ហើយតែងតែញញឹមជានិច្ចសម្រាប់តារាសម្ដែងស្រី Jak Jaan ហើយដោយមុននេះរឹតតែរីករាយបំផុត ព្រោះសង្សាកំលោះអ្នកជំនួញបានលុតជង្គង់សុំរៀបការត្រៀមខ្លួនជាកូនក្រមុំរួចជាស្រេចហើយ ព្រោះមានផែនការចូលរោងមង្គលនៅថ្ងៃខាងមុខនេះ

តែជាក់ស្ដែងមិនដឹងថាមានរឿងអ្វីកើតឡើង នៅពេលកញ្ញា Jak Jaan បានផុសសារសោកសៅដែលមើលទៅដូចជាទាក់ទងនិងរឿងស្នេហា រហូតដល់អ្នកគាំទ្រមានការព្រួយបារម្ភ
ទើបតែមានដំណឹងល្អសង្សាសុំរៀបការមិនទាន់បានប៉ុន្មានផង ក្នុងបរិយាកាសស្នាមញញឹមរបស់ហ្វេនៗ តែជាក់ស្ដែងថ្មៗនេះមិនដឹងថាមានរឿងអ្វីកើតឡើងចំពោះនាង ធ្វើឲ្យសាម៉ីខ្លួនចេញមកផុសឃ្លាយ៉ាងសោកសៅនៅក្នុង IG ផ្ទាល់ខ្លួនឈ្មោះ @jj_akhamsiri ជាសារពីផេកទាក់ទងនិងស្នេហាជាច្រើនសារ
“សង្ឃឹមថាថ្ងៃណាមួយអ្នកនិងក្លាហានគ្រប់គ្រាន់ដែលនិងចេញពីគ្រប់យ៉ាងដែលបានធ្វើឲ្យអ្នកពិបាក , ដើរចេញពីរឿងមួយវាពិបាក តែបើមិនដកខ្លួនចេញដូចជារស់នៅក្នុងការឈឺចាប់ , គ្មានអ្វីរត់គេចបាន តែអ្នកមានរឿងដែលដឹងច្បាស់ក្នុងចិត្ត, ពេលខ្លះការដែលយើងខំអោបក្រសោបវាធ្វើបាបជាងយើងប្រលែងវាទៅ , ជីវិតគ្មានអ្វីលំបាកប្រសិនបើយើងចេះកាត់បន្ថយក្ដីស្រម៉ៃឲ្យតូចជាងនេះ, Moving and cut បានហើយចិត្តអើយ, ការពិត វាឈឺចាប់រហូត, ចែកផ្លួវគ្នាទៅរក្សាសុខភាពផ្លូវចិត្តណា”

បណ្ដារមិត្តៗនៅក្នុងវិស័យសិល្បៈដែលបានចូលទៅផ្ដល់កំលាំងចិត្តជាច្រើនហើយក៏មានអ្នកគាំទ្ររបស់នាងដូចគ្នាថ្វីត្បិតតែមិនទាន់ដឹងច្បាស់ថាមានអ្វីកើតឡើងក៏ដោយ
អត្ថបទដោយ : នីត្តា













